អ្នកប្រើប្រាស់នៅអាមេរិកសម្រុកលុប TikTok ចោលកើនឡើង ១៥០% ក្រោយការបង្កើតក្រុមហ៊ុនរួមទុនថ្មី
27-01-2026 17:13
(បរទេស)៖ គេហទំព័រព័ត៌មាន និងការវិភាគទិន្នន័យបង្ហាញថា ការលុបចោលកម្មវិធី TikTok ក្នុងសហរដ្ឋអាមេរិកបានកើនឡើងប្រហែល ១៥០% ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ បន្ទាប់ពី TikTok បញ្ចប់កិច្ចព្រមព្រៀងលក់អាជីវកម្មនៅអាមេរិកឱ្យទៅក្រុមវិនិយោគិនថ្មី ដើម្បីចៀសវាងការហាមឃាត់ និងបន្តប្រតិបត្តិការជាអចិន្ត្រៃយ៍នៅទីនោះ។
ការកើនឡើងនៃការលុបចោលកម្មវិធី TikTok នេះត្រូវបានរាយការណ៍ថា ដោយសារតែមានការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរនៃគោលនយោបាយឯកជនភាព និងរចនាសម្ព័ន្ធកម្មវិធីក្រោយការផ្លាស់ប្តូរអ្នកគ្រប់គ្រងកម្មវិធី។ TikTok បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនវិនិយោគឯកជនជាច្រើន ដើម្បីបង្កើតអង្គភាពថ្មីឈ្មោះ «TikTok USDS Joint Venture LLC» ដែលមានម្ចាស់ភាគហ៊ុនភាគច្រើននៅសហរដ្ឋអាមេរិក។ ក្រុមវិនិយោគរួមមាន Oracle, Silver Lake និង MGX ដែលនឹងត្រូវទទួលខុសត្រូវលើការគ្រប់គ្រងទិន្នន័យ Algorithm និងការត្រួតពិនិត្យមាតិកា។ ប៉ុន្តែ ByteDance ដែលជាម្ចាស់ TikTok មានមូលដ្ឋាននៅចិន នឹងរក្សាភាពជាម្ចាស់ភាគហ៊ុននៅកម្រិតត្រឹមតែ ១៩.៩% ប៉ុណ្ណោះនៃអង្គភាពថ្មីនេះ។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីច្បាប់មួយនៅសហរដ្ឋអាមេរិកបានតម្រូវឱ្យ TikTok លក់អាជីវកម្មនៅទីនេះ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យរបស់ប្រជាពលរដ្ឋអាមេរិក។ ការវិភាគល្បីៗយល់ឃើញថា ព្រោះតែគោលនយោបាយឯកជនភាពថ្មី ដែលបានដាក់បង្ហាញនៅពេលបើកកម្មវិធី TikTok ក៏អាចជាផ្នែកមួយនៃមូលហេតុនៃចលនាលុបកម្មវិធីនេះផងដែរ។ ខណៈដែលព័ត៌មានសង្គមលើអ៊ិនធឺណិតក៏បានចែករំលែកអារម្មណ៍ផ្សេងៗគ្នាពីការភ័យខ្លាច អំពីការបង្ហាញទិន្នន័យផ្ទាល់ខ្លួន។
ការលុបចោលនូវកម្មវិធី TikTok ចេញពីទូរស័ព្ទដៃរបស់ពលរដ្ឋអាមេរិកមួយចំនួនធំនៅពេលនេះ បានបង្ហាញពីភាពត្រេកត្រអាលរបស់អ្នកប្រើ TikTok នៅទីនោះ ដោយអ្នកប្រើជាច្រើនកំពុងស្វែងរកកម្មវិធីជំនួស និងពិចារណាពីជម្រើសផ្សេងៗនៅលើបណ្តាញសង្គម៕











