ចុងសប្តាហ៍នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី «DAZZ CHARITY CONCERT» នឹងជួបបងប្អូនម្តងទៀត នៅក្នុងក្រុងកំពង់ចាម!

28-01-2026 10:37

(ភ្នំពេញ)៖ ដោយសារជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាមខ្លាំងពេក នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងបន្តជួបជាមួយពុកម៉ែបងប្អូនទស្សនិកជន នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាថ្មីម្តងទៀត ទៅតាមសំណូមពរ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទើបតែបញ្ចប់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានបន្តដំណើរទៅក្រុងកំពង់ចាម ជាបន្តទៀតនៅបំណាច់ខែមករា នេះ ដើម្បីនាំអារម្មណ៍ថ្មីប្លែក ចែករំលែកដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យចម្រៀង។ តារាចម្រៀងដែលនឹងជួបពុកម៉ែបងប្អូននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT រួមមានតារាចម្រៀង ខេមរៈ សិរីមន្ត, លោក ខេម ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត។ ដោយឡែកនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯណោះវិញ ជួបជាមួយតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខាន់ ជេមស៌, លោក គូម៉ា និងសុវត្ថិ មុនីវណ្ណ ...ព្រមទាំងតារាចម្រៀងវ័យក្មេង សំឡេងពីរោះជាច្រើនរូបទៀត។

សម្រាប់ទីតាំងនៅក្នុងការប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងនៅបរិវេណដីឡូតិ៍មុខសួនកំពង់រង់ចាំ កោះពេជ្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បងប្អូនអាចចូលរួមទស្សនាដោយសេរី។
ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT រៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌។ DAZZ Charity Concertថាមពលនៃសម្លេងខ្មែរតែមួយ។

កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់សិល្បករទាំងអស់ ជាពិសេសបានជួប និងថតរូបផ្ទាល់ជាមួយ Idol នៅក្នុងចិត្ត៕