យល់ដឹងកីឡា៖ កីឡាករដែលលេងបានច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត បាល់ទាត់ពិភពលោក World Cup
29-01-2026 08:17
(បរទេស)៖ គិតត្រឹមខែមករា ឆ្នាំ២០២៦ FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បានចំនួន ២២លើករួចមកហើយ ដោយលេងរៀងរាល់ ៤ឆ្នាំម្តង។
ទន្ទឹមគ្នានោះ បើយោងតាមការចេញផ្សាយដោយគេហទំព័រ Guinness world record បានឱ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និង Cristiano Ronaldo ប្រធានក្រុមព័រទុយហ្គាល់ ត្រៀមបង្ហាញខ្លួននៅ World Cup លើកទី៦ របស់ពួកគេក្នុងឆ្នាំនេះ ដែលមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។
ទាំង Messi និង Ronaldo បានបង្ហាញខ្លួននៅជុំចុងក្រោយនៃ World Cup បាន ៥លើកមកហើយកាលឆ្នាំ២០០៦ ២០១០ ២០១៤ ២០១៨ និងឆ្នាំ២០២២ និងគម្រប់លើកទី៦ ច្រើនជាងគេនៅ World Cup 2026 ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។
ខាងក្រោមនេះ ជាកីឡាករបាល់ទាត់ ៤រូបដែលបានលេងនៅ World Cup ៥សម័យកាលរួមមាន៖
- Antonio Carbajal (មិចស៊ិក) = 1950 1954 1958 1962 1966
- Lothar Matthaus (អាល្លឺម៉ង់) = 1982 1986 1990 1994 1998
- Rafael Marquez (មិចស៊ិក) = 2002 2006 2010 2014 2018
- Andres Guardado (មិចស៊ិក) = 2006 2010 2014 2018 2022៕



