Davis ម្ចាស់ខ្សែក្រវាត់ WBA ត្រូវបានឃាត់ខ្លួន ករណីហឹង្សា ក្រោយប៉ូលីសស៊ើបអង្កេត ២សប្តាហ៍

29-01-2026 15:21

(បរទេស)៖ កីឡាករប្រដាល់សកល Gervonta Davis ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម WBA lightweight ក្រោយដណ្តើមបានតាំងពីឆ្នាំ២០២៣ ត្រូវប៉ូលីសទីក្រុង Miami ឃាត់ខ្លួនករណីប្រើអំពើហឹង្សាដោយចេតនា បន្ទាប់ពីបើកការស៊ើបអង្កេតទើបបាន ២សប្តាហ៍ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមប៉ូលីស Miami Gardens Police បានបើកការស៊ើបអង្កេត ដើម្បីប្រឆាំងទៅនឹងកីឡាករអាមេរិករូបនេះ គិតចាប់តាំងពីថ្ងៃទី១៥ ខែមករាមក ក្រោយទទួលបានបណ្តឹងដែលទាក់ទងនឹងហឹង្សា ពាក់ព័ន្ធនឹងការចាប់ជំរិតទៀតផងកាលពីខែតុលា ឆ្នាំ២០២៥ មក។

Davis ត្រូវបានឃាត់ខ្លួននៅថ្ងៃពុធម្សិលមិញ ភ្ជាប់ដោយប្រាក់ធានាប្រមាណ ១៦,០០០ដុល្លារថែមទៀតផង។

លើសពីនេះ ជើងខ្លាំងរូបនេះប្រឈមមុខនឹងបណ្តឹងស៊ីវិលមួយផ្សេងទៀត ពីអតីតមិត្តស្រីរបស់ខ្លួន គឺនាង Courtney Rossel ដែលបានកើតឡើងតាំងពីតុលាមកដែរ ដោយទាមទារសំណងជំងឺចិត្តចំនួន ៥០,០០០ដុល្លារ បន្ថែមលើសំណើដាក់ពន្ធនាគារថែមទៀត។

Davis ត្រូវបានផ្តូផ្គងឱ្យប្រកួតទល់នឹងអតីតតារា YouTube គឺ Jake Paul ក្នុងតាំងពិព័រណ៌មួយនាថ្ងៃទី១៤ ខែវិច្ឆិកា និងក្រោយមកត្រូវបានលុបចោលវិញ បន្ទាប់ពីផ្ទុះការប្តឹងផ្តល់ខាងលើ ដោយកន្លងមករូបលោកក៏ត្រូវបានឃាត់ខ្លួនចំនួន ២លើកមកដែរ កាលឆ្នាំ២០២០ និងឆ្នាំ២០២២៕