យល់ដឹងកីឡា៖ កីឡាករចាំទីទាំង ៩នាក់ ដែលត្រូវបានគេចាត់ទុកថា អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក
30-01-2026 09:04
(បរទេស)៖ FIFA បានរៀបចំកម្មវិធី World Cup បាន ២២លើកមកហើយ ក៏ប៉ុន្តែគេសង្កេតឃើញថា មានតែកីឡាករចាំទី ៩រូបប៉ុណ្ណោះលើផែននេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់ថា ធ្វើបានល្អជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ។
តាមរយៈដកស្រង់ចេញផ្សាយដោយគេហទំព័រ give me sport បានឱ្យដឹងថា ក្នុងចំណោមអ្នកចាំទីអស្ចារ្យទាំង ៩នាក់ គឺមាន ៧នាក់នៅអឺរ៉ុប និង ២នាក់ផ្សេងទៀតនៅតំបន់អាមេរិកឡាទីនមាន ប្រេស៊ីល និងអាហ្សង់ទីន។
ស្ថិតិសំខាន់ទាំង៤ ខាងក្រោមនេះ ត្រូវបានគេយកមកវាយតម្លៃ ថាតើកីឡាករចាំនីមួយៗធ្វើបានល្អកម្រិតណា បន្ថែមលើការជួយជាតិរបស់ពួកគេ ដណ្តើមបានជើងឯក World Cup ផងនោះ?
១៖ ចំនួនលេង (Appearances)
២៖ ជ័យជម្នះ (Win)
៣៖ របូតគ្រាប់បាល់ (Gaol conceded)
៤៖ មិនរបូតគ្រាប់បាល់ (Clean sheet)។
ខាងក្រោមនេះ ជាកីឡាករចាំទីល្អបំផុតទាំង ៩រូបដែលធ្វើបានល្អផ្តាច់គេនៅ Word Cup តាមចំណាត់ថ្នាក់
១៖ Gianluigi Buffon (អ៉ីតាលី) ២០០៦
២៖ Gondon Banks (អង់គ្លេស) ១៩៦៦
៣៖ Manuel Neuer (អាល្លឺម៉ង់) ២០១៤
៤៖ Iker Casillas (អេស្ប៉ាញ) ២០១០
៥៖ Emiliano Martinez (អាហ្សង់ទីន) ២០២២
៦៖ Fabian Barthez (បារាំង) ១៩៩៨
៧៖ Sepp Maier (អាល្លឺម៉ង់ខាងលិច) ១៩៧៤
៨៖ Taffared (ប្រេស៊ីល) ១៩៩៤
៩៖ Dino Zoff (អ៉ីតាលី) ១៩៨២៕



