Aaryan Shukla៖ ក្មេងប្រុសដែលមាន «ខួរក្បាលកុំព្យូទ័រ» ធ្វើឱ្យពិភពលោកស្រឡាំងកាំងនឹងល្បឿនគិតលេខ
30-01-2026 10:01
(បរទេស)៖ នៅក្នុងពិភពលោកដែលបច្ចេកវិទ្យា AI កំពុងគ្របដណ្តប់ កុមារប្រុសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Aaryan Shukla (អាយុ ១៤ ឆ្នាំ) បានធ្វើឱ្យមនុស្សជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារសមត្ថភាពខួរក្បាលដ៏អស្ចារ្យ អាចគិតលេខក្នុងចិត្តបានលឿនជាងល្បឿនដែលមនុស្សធម្មតាចុចម៉ាស៊ីនគិតលេខទៅទៀត។
កាលពីពេលថ្មីៗនេះ Aaryan បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ចំនួន ៦ ក្នុងពេលតែមួយថ្ងៃ នៅឯទីក្រុងឌូបៃ ជាមួយនឹង សមត្ថភាពរបស់គេរួមមាន៖
- បូកលេខ ៥ ខ្ទង់ ចំនួន ៥០ ជួរ៖ គេចំណាយពេលត្រឹមតែ ១៨.៧១ វិនាទី ប៉ុណ្ណោះ (មធ្យមភាគ ១ បូកក្នុងកន្លះវិនាទី)។
- បូកលេខ ៤ ខ្ទង់ ចំនួន ១០០ ជួរ៖ គិតបានលឿនបំផុតក្នុងរយៈពេល ៣០.៩ វិនាទី។
- - ចែកលេខ ២០ ខ្ទង់ នឹងលេខ ១០ ខ្ទង់៖ ចំនួន ១០ បុច្ឆា ក្នុងរយៈពេលត្រឹមតែ ៥ នាទី និង ៤២ វិនាទី។
Aaryan បានចាប់ផ្តើមហ្វឹកហាត់ការគិតលេខក្នុងចិត្តតាំងពីអាយុ ៦ ឆ្នាំ។ គេបានឈ្នះពានរង្វាន់ World Champion ក្នុងកម្មវិធី Mental Calculation World Cup នៅប្រទេសអាល្លឺម៉ង់ តាំងពីអាយុ ១២ ឆ្នាំ។ គេហាត់គិតលេខពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ ដោយប្រើប្រាស់ការធ្វើសមាធិ (Sahaja Yoga) ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងបង្កើនការផ្ដោតអារម្មណ៍។ ក្នុងនោះ Aaryan ត្រូវបានគេមើលឃើថា ជាក្មេងដែលមានសមត្ថភាពពីកំណើតផងដែរ។ Aaryan បានប្រាប់ថា ការគិតលេខក្នុងខួរក្បាលរបស់គេកើតឡើងភ្លាមៗដូចផ្លេកបន្ទោរ ដែលពេលខ្លះគេខ្លួនឯងក៏មិនអាចពន្យល់បានថា វាដំណើរការយ៉ាងដូចម្តេចដែរ។
ទោះបីជាមានភាពល្បីល្បាញកម្រិតពិភពលោកក៏ដោយ Aaryan នៅតែរក្សារបៀបរស់នៅជាក្មេងធម្មតា ដោយគេចូលចិត្តអានសៀវភៅរឿងព្រេង លេងហ្គេម និងលេងកីឡា Cricket។
តើ Aaryan ប្រើវិធីសាស្ត្រអ្វីដើម្បីគិតលេខបានលឿនបែបនេះ? គេប្រើប្រាស់បច្ចេកទេស Vedic Mathematics និង Mental Abacus (គិតក្នុងចិត្ត) ដែលអនុញ្ញាតឱ្យគេមើលឃើញរូបភាពលេខ និងការគណនាក្នុងខួរក្បាលដូចជាម៉ាស៊ីនកុំព្យូទ័រ។
តើការគិតលេខលឿនបែបនេះមានប្រយោជន៍អ្វីខ្លះក្នុងជីវិតរស់នៅ? ក្រៅពីការគិតលេខ វាក៏ជួយដល់ការបង្កើនការចងចាំ ការផ្ដោតអារម្មណ៍ និងការសម្រេចចិត្តបានរហ័សក្នុងស្ថានភាពស្មុគស្មាញផ្សេងៗ។
តើមានក្មេងផ្សេងទៀតដែលអាចធ្វើបានដូច Aaryan ដែរឬទេ? មានក្មេងជាច្រើនក្នុងកម្មវិធី GMCA (Global Mental Calculators Association) ប៉ុន្តែ Aaryan បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលមានល្បឿនលឿនបំផុត និងកាន់កាប់កំណត់ត្រាពិភពលោកច្រើនជាងគេ៕






