ការទូទាត់កាន់តែងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មជាមួយ ខេអេចឃ្យូអរសំឡេង របស់ធនាគារ «ខេប៊ីប្រាសាក់»
30-01-2026 10:21
(ភ្នំពេញ)៖ ដើម្បីសម្រួលម្ចាស់អាជីវកម្មក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទទួលប្រាក់តាមបែបទំនើប និងប្រសិទ្ធភាព ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនដោយឥតគិតថ្លៃ នូវខេអេចឃ្យូអរសំឡេង ដែលជាឧបករណ៍ជូនដំណឹងជាសំឡេងភ្លាមៗ រាល់ពេលការទូទាត់ប្រាក់បានជោគជ័យ ដែលធ្វើឱ្យពាណិជ្ជករចំណេញពេលវេលា ដោយពុំចាំបាច់ពិនិត្យមើលទូរស័ព្ទ។
ខេអេចឃ្យូអរសំឡេង អាចបញ្ចេញសំឡេងចំនួនទឹកប្រាក់ទូទាត់ បានឮនិងច្បាស់ៗ ជាភាសាខ្មែរ ឬ អង់គ្លេស នៅពេលអតិថិជនស្កេនកូត KHQR ទូទាត់ឱ្យម្ចាស់អាជីវកម្ម។
ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ អាចស្នើសុំ ខេអេចឃ្យូអរសំឡេង នៅគ្រប់សាខា ឬ បុគ្គលិកផ្នែកលក់របស់ធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែមអំពី ខេអេចឃ្យូអរសំឡេង សូមចូលទៅកាន់៖ https://www.kbprasacbank.com.kh/km/personal/deposits/merchant-savings-account/ ឬ ទាក់ទងមកលេខទូរស័ព្ទ 086 999 911 ឬ 023 999 911៕




