ម៉ាកយីហោមាន់បំពងដ៏ល្បីនៅប្រទេសកូរ៉េ Puradak Chicken ត្រៀមខ្លួនមកដល់កម្ពុជា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Master Franchise ជាមួយក្រុមហ៊ុនសែសាន់ហ្រ្វេនឆាយ

30-01-2026 11:36

(ភ្នំពេញ)៖ Puradak Chicken ដែលជាប្រេនមាន់បំពងលំដាប់ខ្ពស់ពីប្រទេសកូរ៉េខាងត្បូង បានប្រកាសពង្រីកខ្លួនជាផ្លូវការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការពង្រីកខ្លួននេះ បានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង Master Franchise រវាងក្រុមហ៊ុន Puradak Chicken និងក្រុមហ៊ុន Saisons Franchise។

ពាក្យថា Puradak គឺជាម៉ាកយីហោដែលត្រូវបានបង្កើតឡើង ដោយការរួមបញ្ចូលគ្នានៃពាក្យពីរគឺ ‘PURA’ (បរិសុទ្ធ) និង ‘Dak’ (មាន់) ដែលមានន័យថាជាឆន្ទៈក្នុងការបម្រើអតិថិជន តាមរយៈការចម្អិនសាច់មាន់ដ៏មានឱជារសបំផុត ជាមួយបេះដូងដ៏ស្មោះត្រង់ និងបរិសុទ្ធ។

Puradak គឺជាម៉ាកយីហោមាន់បំពងលំដាប់ខ្ពស់ (premium) ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលល្បីល្បាញតាមរយៈការវេចខ្ចប់បែបសម័យទំនើប គ្រឿងផ្សំមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិតនៃរសជាតិដ៏ប្លែកពីគេ។ បច្ចុប្បន្ននេះ Puradak មានសាខាជាង ៧០០ កន្លែងនៅក្នុងប្រទេសកូរ៉េ រួមទាំងមានវត្តមាននៅលើឆាកអន្តរជាតិដូចជា៖ ហុងកុង អាស៊ី និងនៅសហរដ្ឋអាមេរិក។ ចាប់តាំងពីការបើកសម្ពោធក្នុងឆ្នាំ ២០១៤ មក ម៉ាកយីហោនេះបានលេចធ្លោខ្លាំងតាមរយៈការផ្តោតលើរសជាតិបែបច្នៃប្រឌិត និងដំណើរការចម្អិនដ៏ប្លែក ដែលប្រើប្រាស់បច្ចេកទេសការអាំងក្នុងឡ រួចទើបយកទៅបំពង ដើម្បីឱ្យសាច់មាន់មានភាពទន់ និងរក្សាជាតិទឹកបានល្អ (tender and juicy)។

ក្រុមហ៊ុន Saisons Franchise ជាសាជីវកម្មមួយក្នុងចំនោមសាជីវកម្មផ្សេងទៀតរបស់ក្រុមហ៊ុន Saisons Brother holding Co.,Ltd ដែលជាសាជីវកម្មល្បីល្បាញខាងវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail) វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction)។ ជាមួយនិងបទពិសោធន៏នៃការបើកអាជីវកម្មជាច្រើនវិស័យ និងការយល់ពីទីផ្សារកម្ពុជាយ៉ាងស៊ីជម្រៅ ក្រុមហ៊ុនសៃសាន់ហ្រ្វេនឆាយគឺជាដៃគូរដ៏ល្អឥងខ្ជោះក្នុងការនាំចូលម៉ាកសញ្ញាដ៏ល្បីនេះចូលទីផ្សារកម្ពុជា។

កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្ររីកចម្រើនជាសកលរបស់ Puradak Chicken ដោយនាំយកវិធីសាស្ត្រចម្អិនបែប "Oven-Fried" (មាន់ដែលដុតក្នុងឡរួចទើបយកទៅបំពង) ដែលធានាបាននូវភាពស្រួយខាងក្រៅ និងមានជាតិទឹកខាងក្នុង ជូនដល់អ្នកដែលចូលចិត្តពិសារមាន់បំពងជាពិសេសនៅក្នុងប្រទេសកម្ពុជា។ សាខាដំបូង គ្រោងនឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញនៅពាក់កណ្តាលឆ្នាំ២០២៦ ជាមួយនឹងផែនការពង្រីកទៅកាន់បណ្តាក្រុងធំៗផ្សេងទៀត រួមមាន ខេត្តសៀមរាប និងក្រុងព្រះសីហនុ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

លោក Jang Seong Sik នាយកប្រតិបត្តិតំណាងឲ្យ IDUS FNB នៃប្រ៊េន Puradak Chicken បានមានប្រសាសន៍ថា៖ «យើងពិតជាមានក្តីរំភើបក្នុងការនាំយកនូវរសជាតិដ៏ប្លែក និងប្រណីតរបស់ Puradak មកកាន់ប្រទេសកម្ពុជា។ ទីផ្សារកម្ពុជាបានបង្ហាញពីការយល់ដឹងខ្ពស់ចំពោះនិន្នាការម្ហូបអាហារអន្តរជាតិ ហើយយើងជឿជាក់ថា គ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងការរៀបចំម៉ាកយីហោបែបទំនើបរបស់យើង នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក។ យើងមិនត្រឹមតែបើកហាងមួយប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងនាំយកនូវវប្បធម៌កូរ៉េកម្រិតខ្ពស់មកកាន់បេះដូងនៃប្រទេសជាតិផងដែរ»

ជាមួយគ្នានោះផងដែល Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់ហ្រ្វេនឆាយ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការនាំយកនូវម៉ាកយីហោអន្តរជាតិដ៏រឹងមាំ ចូលមកកាន់ទីផ្សារកម្ពុជា។ សម្រាប់ក្រុមហ៊ុន Saisons Brother Holding ការប្តេជ្ញាចិត្តរបស់យើង គឺចូលរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ»

«ក្នុងឆ្នាំនេះយើងចង់បណ្ដុះបណ្ដាលសហគ្រិនឯករាជ្យឱ្យបាន ១០០ នាក់ យើងចង់បង្កើតឱកាសការងារឱ្យបាន ១,០០០ កន្លែង ហើយយើងចង់បណ្តុះបណ្តាលជនជាតិខ្មែរឱ្យមានវិជ្ជាជីវៈខ្ពស់ តាមរយៈប្រព័ន្ធអាជីវកម្មបែប Franchise» ។ លោកបានបន្ថែម។

*Facebook: https://www.facebook.com/profile.php?id=61586757257949
*Instagram: https://www.instagram.com/puradakcambodia/
*Telegram Channel: https://t.me/puradakcbodia
*TikTok: https://www.tiktok.com/@puradakcambodia
*Contact number: (+855) 78 222 758