ផ្អើលក្រុងកំពង់ចាម! ក្លាយជាសេដ្ឋីទាំងវ័យក្មេង កម្លោះអាយុ ៣៣ឆ្នាំម្នាក់ ឈ្នះរង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពីប៊ូសស្រ្តង (Video inside)
30-01-2026 12:04
(កំពង់ចាម)៖ ផ្អើលក្រុងកំពង់ចាម បុរសម្នាក់មានឈ្មោះ ហ៊ុល ពិរុណ អាយុ ៣៣ឆ្នាំ នៅលីវ ជាជាងភ្លើង បច្ចុប្បន្នរស់នៅភូមិបឹងកុកទី2 សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឈ្នះរង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពីប៊ូសស្រ្តង។
បើតាមការរៀបរាប់របស់បងប្រុស បានឱ្យដឹងថា ក្រោយត្រឡប់មកពីធ្វើការវិញ គាត់រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុង ញ៉ាំដូចសព្វមួយដង មិននឹកស្មានថា លាភធំចូលផ្ទះ ក្លាយជាសេដ្ឋីភ្លាមៗ ដល់ថ្នាក់រំភើបស្រែកហ៊ោឡើងភ្លាត់សម្លេង ផ្អើលអស់អ្នកជិតខាង។
ខណៈពេលក្រុមការងារប៊ូសស្រ្តង បានចុះទៅពិនិត្យក្រវិលកំប៉ុងរង្វាន់ ស្រាប់តែមាននារីម្នាក់អះអាងថា គាត់ព្រមធ្វើជាប្រពន្ធរបស់បងប្រុសម្ចាស់រង្វាន់ដោយមិនគិតថ្លៃបណ្ដាការអ្វីទាំងអស់ តែចុងក្រោយដាច់ផ្ងារ ដោយសារតែម្ដាយម្ចាស់រង្វាន់និយាយថា អត់ព្រមទទួលយកធ្វើជាកូនប្រសារស្រីទេ ហើយបងប្រុសម្ចាស់រង្វាន់ក៏ប្រកែកទៀត ធ្វើឱ្យនារីម្នាក់នោះខកចិត្តមិនស្ទើរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកកំពង់ចាមហួសចិត្តខ្លាំង គឺនារីម្នាក់នោះ គឺជាសោម៉ាតែងខ្លួនជាស្រីសោះ។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ! ញុំាប៊ូសស្រ្តងរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតបងប្អូនភ្លាមៗ!



