* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ងាត់ៗ បុរី «ប៉េង ហួត» ប្រកាសបុកគ្រឹះគម្រោងថ្មី ២បន្ថែមទៀត ពង្រីកសក្ដានុពលតំបន់បឹងស្នោ

30-01-2026 12:36

(ភ្នំពេញ)៖ បុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មី ២ដំណាលគ្នាដែលមានឈ្មោះថា គម្រោងភូមិនិម្មិត និងគម្រោងភូមិព្រែកអម្រឹត នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតនៅខណ្ឌច្បារអំពៅ (តំបន់បឹងស្នោ) រាជធានីភ្នំពេញ។

បើមើលតាមភូមិសាស្ត្រទីតាំង នៃគម្រោងដ៏ថ្មីសន្លាងទាំង ២នេះ យើងអាចមើលឃើញពីវិសាលភាពផ្ទៃដីគម្រោងក៏មិនធម្មតាដែរ ដែលនឹងក្លាយជាតំបន់ដ៏មានសក្ដានុពលថ្មីមួយទៀត។

ក្នុងឱកាសខួប ២០ឆ្នាំរបស់បុរី ប៉េង ហួត ឆ្នាំ២០២៦ នេះនឹងមានអ្វីកាន់តែពិសេស កាន់កែកក្រើកប្លែកបន្ថែមទៀតដល់អតិថិជន។ គម្រោង ភូមិនិម្មិត និងព្រែកអម្រឹត នេះ ជាគម្រោងដែលមានឈ្មោះខ្មែរទី៣ របស់បុរី ប៉េង ហួត ប៉ុន្តែស្ថិតនៅក្នុងតំបន់ពីរផ្សេងគ្នា គឺតំបន់ ៦០ម៉ែត្រ និងតំបន់ច្បារអំពៅ ដែលសុទ្ធតែជាតំបន់មានសក្ដានុពលខ្លាំង។

គម្រោងថ្មីនេះនឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្ដានុពលបន្ថែមទៀត ក្រោយពីបុរី ប៉េង ហួត សំងំអភិវឌ្ឍឥតឈប់ឈរ និងបញ្ចេញសម្មិទ្ធផលថ្មីនាដើមឆ្នាំតែម្ដង។

រង់ចាំតាមដានការបង្ហាញពេញលេញនៃព័ត៌មានគម្រោង ភូមិនិម្មិត ក្នុងពេលឆាប់ៗនេះ។ សូមទំនាក់ទំនងសួរព័ត៌មានបឋម អំពីគម្រោងនេះជាមួយបុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧៨៩ ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត៕