មន្ទីរពេទ្យ «Sunway Medical Centre» ពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល ម៉ាឡេស៊ី-កម្ពុជា តាមរយៈការរៀបចំពិព័រណ៍ «Sunway Medical City Expo 2026» លើកដំបូងនៅកម្ពុជា
30-01-2026 12:50
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យ Sunway Medical Centre, Sunway City (SMC) ដែលជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់បំផុត និងធំបំផុតនៅប្រទេសម៉ាឡេស៊ី បានបើកដំណើរការដោយជោគជ័យនូវពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូង ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ AEON Mall 2 ទីក្រុងភ្នំពេញ ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល និងទេសចរណ៍វេជ្ជសាស្ត្ររវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។
ពិព័រណ៍នេះត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាពលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងលោក Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានវត្តមានលោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការមន្ទីរពេទ្យ និងសុខាភិបាលនៃ Sunway Healthcare Group តំណាងឱ្យ SMC។ ព្រឹត្តិការណ៍នេះក៏មានការចូលរួម ពីដៃគូយុទ្ធសាស្ត្ររបស់ Sunway នៅកម្ពុជា រួមមាន AirAsia Cambodia និង Tourism Malaysia ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងការទទួលយកសេវាថែទាំសុខភាព និងការធ្វើដំណើរទេសចរណ៍វេជ្ជសាស្ត្រផងដែរ។
ក្នុងរយៈពេលបីថ្ងៃនៃពិព័រណ៍នេះបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យ Sunway Medical Centre, Sunway City គឺជាគោលដៅសុខាភិបាលឈានមុខគេ សម្រាប់អ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេលដែលបង្ហាញពីប្រព័ន្ធអេកូស៊ីស្ទឹម រួមបញ្ចូលគ្នារបស់ Sunway ដែលរួមមាន Sunway Sanctuary សួនកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងវិស័យអប់រំ ផងដែរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃចំណាប់អារម្មណ៍ក្នុងការស្វែងរកសេវាព្យាបាល និងសុខុមាលភាពនៅទីក្រុងគូឡាឡាំពួរ។
ក្នុងពេលថ្លែងសុន្ទរកថានៅពិធីបើក លោកវេជ្ជបណ្ឌិត Khoo Chow Huat បានមានប្រសាសន៍ថា «Sunway Medical City Expo 2026 គឺជាវេទិកាមួយដើម្បីនាំយកព័ត៌មាន ផ្នែកសុខាភិបាលដែលអាចជឿទុកចិត្តបាន ឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេលដែលកំពុងពង្រឹងលើទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាព ទេសចរណ៍វេជ្ជសាស្ត្រ និងការគាំទ្រសម្រាប់អ្នកជំងឺផ្ទាល់»។
ស្របពេលជាមួយនឹងការរៀបចំពិព័រណ៍នេះ មន្ទីរពេទ្យ Sunway Medical Centre, Sunway City ក៏បានប្រកាសអំពីភាពជាដៃគូថ្មីជាមួយ Forte Insurance, FTB Bank និង AirAsia Cambodia ដោយមានគោលបំណងបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរការរបស់អ្នកជំងឺ សម្រួលដល់សេវាសុខាភិបាលឆ្លងដែន និងធ្វើឲ្យបទពិសោធន៍របស់អ្នកជំងឺជារួមកាន់តែប្រសើរ។ គម្រោងនានារួមមាន ដំណោះស្រាយទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ជាមួយដៃគូធនាគារក្នុងស្រុក ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ SMC ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជំងឺផងដែរ។
ក្នុងអំឡុងពិព័រណ៍អ្នកចូលរួមក៏អាចជួប ជាមួយអ្នកតំណាងរបស់ SMC ដើម្បីទទួលបានព័ត៌មានវេជ្ជសាស្ត្រ ការរៀបចំការណាត់ជួបពេទ្យ និងស្វែងយល់ពីកញ្ចប់ពិសេសផ្សេងៗ និងចូលរួមសកម្មភាពជាច្រើន រួមមាន ការពិនិត្យជាតិស្ករក្នុងឈាម ការពិនិត្យលើ BMI ការពិនិត្យភ្នែក ព្រមទាំងការបង្ហាញអំពីអាជីវកម្ម និងកម្មវិធីចាប់រង្វាន់ផ្សេងៗនៅទីតាំងផ្ទាល់។ ពិព័រណ៍នេះក៏បានផ្តល់ជូនសម្រាប់អ្នកចូលរួម នូវទិដ្ឋភាពដ៏ទូលំទូលាយអំពីសេវាសុខាភិបាល ដែលមាននៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City ព្រមទាំងអាចស្វែងយល់អំពីសេវាកម្មផ្សេងៗរបស់ Sunway លើបដិសណ្ឋារកិច្ច សុខុមាលភាព ការកម្សាន្ត និងការអប់រំផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាក់ផ្សេងៗសូមទាក់ទង៖ Sunway Medical Centre, Sunway City។
Peramarajan Velasamy។
Senior Manager, International Business Development។
ទូរស័ព្ទ: +6010-2994766។
អ៊ីមែល៖ [email protected]៕




















