ព្រះនាង នរោត្តម ចេណ្ណា ក្លាយជាទូតសុច្ឆន្ទៈ ក្រុមហ៊ុនហ្វ័រវើដ ខេម ក្នុងវិស័យកសិកម្ម

30-01-2026 16:10

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វ័រវើដ ខេម បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាមួយព្រះនាង នរោត្តម ចេណ្ណា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្រាប់ឆ្នាំបន្ដ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងផ្លែផ្កាក្រោមព្រះអធិបតីភាពព្រះនាង នរោត្តម ចេណ្ណា និងលោក ហេនរី យ៉េន អគ្គនាយកក្រុមហ៊ុនហ្វ័រវើដខេម និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារហ្វ័រវើដ ខេម និងភ្ញៀវកត្តិយសជាច្រើនរូបទៀត។

គោលបំណងនៃកម្មវិធីនេះគឺជាការប្រកាសជាផ្លូវការដែលព្រះនាង នរោត្តម ចេណ្ណា បានយាង និងទទួលការអញ្ជើញឱ្យក្លាយជាទូតសុច្ឆន្ទៈរបស់ ហ្វ័រវើដ ខេម សម្រាប់ឆ្នាំ២០២៦។ ក្រុមហ៊ុនហ្វ័រវើដ ខេមគឺជាក្រុមហ៊ុននាំចូល និងចែកចាយថ្នាំ និងជីកសិកម្មឈានមុខគេនៅកម្ពុជា។ រាល់ផលិតផលរបស់ហ្វ័រវើដមានចុះបញ្ជីការត្រឹមត្រូវ មានគុណភាព និងប្រសិទ្ធភាពខ្ពស់ គ្រប់ចំនួនសារធាតុ ការផលិតស្របតាមតម្រូវការដោយប្រើបច្ចេកវិទ្យាចុងក្រោយ និងមានតម្លៃសមរម្យ។

នាឱកាសនោះព្រះនាង នរោត្តម ចេណ្ណា សព្វព្រះទ័យ និងមានព្រះបន្ទូលចង់លើកស្ទួយវិស័យកសិកម្មដែលជាវិស័យគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការសហការជាមួយហ្វ័រវើដ ក្នុងការផ្ដល់ជូននូវផលិតផលដែលល្អ និងជាជម្រើសសម្រាប់បងប្អូនប្រជាកសិករកម្ពុជា។

បន្ថែមពីនេះលោកអគ្គនាយកក្រុមហ៊ុនហ្វ័រវើដ ខេម ក៏បានមានប្រសាសន៍ផងដែរថា ដោយមើលឃើញពីការលំបាករបស់ប្រជាជនកម្ពុជាដែលចំណាយលើការប្រើថ្នាំ និងជីកសិកម្មដែលគ្មានគុណភាព និងមិនមានបច្ចេកទេសត្រឹមត្រូវ ហ្វ័រវើដប្ដេជ្ញានឹងផ្លាស់ប្ដូរស្ថានភាពនេះដោយផ្តោតលើការផ្តល់ផលិតផលល្អ និងមានគុណភាពខ្ពស់, ផ្ដល់ចំណេះដឹងបច្ចេកទេសត្រឹមត្រូវ, និងសេវាកម្មដែលស្មោះត្រង់។

បេសកកម្មរបស់យើង គឺសាមញ្ញ និងច្បាស់លាស់គឺជួយកសិករដាំដុះបានល្អជាងមុន, គ្រប់គ្រងទិន្នផលឲ្យបានប្រសើរជាងមុន, និងជីវភាពប្រសើរជាងមុន។ យើងចង់ឱ្យកសិករប្រើដំណោះស្រាយដែល មានសុវត្ថិភាព, មានប្រសិទ្ធភាព, និង អាចទុកចិត្តបាន មិនមែនពឹងលើភាពចៃដន្យឡើយ។

ជាចុងក្រោយព្រះនាង និងលោកអគ្គនាយកហ្វ័រវើដសូមជូនពរឱ្យបងប្អូនប្រជាកសិករឱ្យទទួលបានជោគជ័យក្នុងការដាំដុះក្នុងឆ្នាំថ្មីលើគ្រប់ដំណាំ ជាពិសេសជ្រើសរើសផលិតផលហ្វ័រវើដ ដើម្បីទទួលទិន្នផលខ្ពស់ដូចការគ្រោងទុក៕