ទឹកដោះគោស្រស់ NutiMilk (Pasteurized Milk) ចូលដល់ទីផ្សារកម្ពុជាជាផ្លូវការ
30-01-2026 16:41
(ភ្នំពេញ)៖ ហេរីធេច ហូម & លីវីង ឯ.ក (Heritage Home & Living Co., Ltd) បានប្រកាសជាផ្លូវការ អំពីការនាំចូល ទឹកដោះគោស្រស់នូទីមីល (NutiMilk Pasteurized Milk) មកកាន់ទីផ្សារកម្ពុជា ដោយចាប់ផ្តើមចែកចាយពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ តទៅ។
នូទីមីល គឺជាទឹកដោះគោស្រស់១០០% ផលិតពីកសិដ្ឋាន តែមួយនៅខេត្តហ្សាឡៃ ប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់នឹងខេត្តរតនគីរី របស់ប្រទេសកម្ពុជា ដែលទីតាំងនេះជាទីតាំងពិសេសទាំងទឹក ដី ខ្យល់ ស្មៅ អាកាសធាតុ ដោយអាចធានាបានថា ការផលិតទឹកដោះគោផលិតឡើង ក្នុងបរិយាកាសល្អ ដើម្បីទទួលបាននូវផលិតផលមួយ ដែលមានគុណភាព និងសុវត្តិភាពជូនដល់ប្រជាជនកម្ពុជា។
តំណាងក្រុមហ៊ុន ហេរីធេច ហូម & លីវីង ឯ.ក (HHL) ឧកញ៉ា ចាន់ សុឃាំង បានផ្តួចផ្តើមនាំចូល និងចែកចាយទឹកដោះគោនូទីមីល ជាទឹកដោះគោស្រស់ ១០០% ដោយផលិតមកស្របតាមស្តង់ដាទាំងការចិញ្ចឹម ការយកទឹកដោះ និងការវចខ្ចប់ គឺធ្វើឡើងជាមួយស្តង់ដាខ្ពស់ ស្របតាមមាត្រដ្ឋានសុវត្ថិភាពចំណីអាហារសហគមន៍
អ៊ឺរ៉ុប រួមជាមួយនឹង ដំណើរការសម្លាប់មេរោគ (Pasteurization) ជាមួយបច្ចេកវិទ្យាទំនើប ដែលត្រូវបានគេរៀបចំឡើង ដើម្បីធានាបាននូវភាពស្រស់ គុណភាពខ្ពស់ រក្សារសជាតិដើម ដោយមិនបន្ថែមសារធាតុទុកបានយូរ និង រក្សាសារធាតុចិញ្ចឹមធម្មជាតិផ្សេងៗក្នុងទឹកដោះគោនៅក្នុងកំរិតខ្ពស់បំផុត។
លោកឧកញ៉ាបន្តថា ចំណែកទឹកដោះគោ នូទីមីល នេះ យើងបានធ្វើការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស ក្នុងការពិនិត្យមើលនូវស្តង់ដារការដឹកជញ្ជូនជាមួយនឹងកុងត័រន័រ ដែលមានសីតុណ្ណភាពត្រជាក់ពីប្រទេសវៀតណាមក្នុងចន្លោះ 2អង្សារសេ ទៅ 3អង្សារសេ នៅពេលដែលផលិតផលមកដល់ប្រទេសកម្ពុជា យើងនឹងរក្សាទុកក្នុងឃ្លាំងត្រជាក់ដែលមានសីតុណ្ហភាពក្រោម 6 អង្សារសេ និង បន្តប្រើប្រាស់នូវរថយន្តត្រជាក់ក្នុងការចែកចាយទៅកាន់ទីផ្សារ ដើម្បីធានាបាននូវគុណភាពផលិតផលទឹកដោះគោស្រស់ 100% មុនទៅដល់ដៃការប្រើប្រាស់របស់ប្រជាជនកម្ពុជា។
ការនាំចូលផលិតផលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ HHL ក្នុងការផ្តល់ជូន ផលិតផលទឹកដោះគោ ដែលមានស្តង់ដាគុណភាពខ្ពស់
សុវត្ថិភាព និងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការធានាការផ្គត់ផ្គង់មានស្ថេរភាព មិនដាច់ស្តុក និងប្រភពច្បាស់លាស់។
ចាប់ពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦តទៅ ទឹកដោះគោស្រស់នូទីមីល (NutiMilk Pasteurized Milk) នឹងមានចែកចាយតាម បណ្តាផ្សារទំនើបឡាក់គី គ្រប់សាខា ផ្សារទំនើបអ៊ីអន អ៊ីអន ម៉េកវែលយូ គ្រប់សាខា ផ្សារទំនើបបាយ័ន គ្រប់សាខា ផ្សារទំនើបអង្គរ និងផ្សារទំនើបអាបី ក្នុងខេត្តសៀមរាប ផ្សារទំនើបហ្វូដឌី ក្នុងខេត្តព្រះសីហនុ ហាងលក់ដុំ និងរាយ និងដៃគូចែកចាយជាច្រើនទូទាំងប្រទេសកម្ពុជា ហើយនឹងពង្រីកបណ្តាញចែកចាយបន្ថែមក្នុងពេលខាងមុខ។
សម្រាប់ការចែកចាយបន្ត ឬចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Heritage Home & Living Co., Ltd (HHL)
ទូរស័ព្ទ៖ +855-71-66 82 333












