Real ប៉ះ Benfica ប្រជែងកៅអីឡើងវគ្គ ១៦ក្រុម UEFA Champions League
30-01-2026 21:49
(បរទេស)៖ Real Madrid ត្រូវបានចាប់ឆ្នោតប៉ះ Benfica ជាបន្តទៀតក្នុងវគ្គជម្រុះពានអឺរ៉ុប UEFA Champions League 2026-26។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាមានរយ:ពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ក្រោយពួកគេជួបគ្នាក្នុងវគ្គ League Phase នាថ្ងៃទី១៧-១៨ ខែកុម្ភះខាងមុខ។
ក្រុមយក្សអេស្ប៉ាញ Real អតីតជើងឯក UCL ១៥សម័យកាលទើបចាញ់ Benfica របស់លោក Jose Mourinho ៤-២ កាលពីថ្ងៃពុធ និងធ្លាក់មកលេងជម្រុះ ២ជើងបែបនេះ។
ខាងក្រោមនេះជាលទ្ធផលចាប់ឆ្នោតនាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុម៖
Bodo/Glimt v Inter Milan
Benfica v Real Madrid
Monaco v Paris St-Germain
Qarabag v Newcastle United
Galatasaray v Juventus
Club Brugge v Atletico Madrid
Borussia Dortmund v Atalanta
Olympiacos v Bayer Leverkusen៕



