យល់ដឹងកីឡា៖ អង់គ្លេស ជាក្រុមជម្រើសជាតិមានតម្លៃថ្លៃជាងគេ ស្របពេលគោព្រៃកម្ពុជា មានតម្លៃ ២.៣៨លានអឺរ៉ូ
31-01-2026 09:15
(បរទេស)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ដែលជាម្ចាស់ជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ និងមិនដែលឈ្នះពានអឺរ៉ុប UEFA Euro គឺជាក្រុមជម្រើសជាតិដែលមានតម្លៃខ្ពស់ជាងគេលើលោក គ្រាដែលគោព្រៃកម្ពុជា មានតម្លៃ ២.៣៨លានអឹរ៉ូ។
បើយោងតាមការចេញផ្សាយដោយគេហទំព័រ transfer markt បានឱ្យដឹងថា អង់គ្លេសដែលមានសមាសភាពកីឡាករសរុប ២៥នាក់ អាយុជាមធ្យម ២៦.៨ឆ្នាំ មានតម្លៃ ១.៣០ពាន់លានអឺរ៉ូ នៅពេលតម្លៃខ្លួនកីឡាករសរុបក្នុងទីផ្សារវិញមានចំនួន ៥១.៨០លានអឺរ៉ូ។
បើនិយាយពីចំណាត់ថ្នាក់កំពូលទាំង ១០វិញ ពោលគឺមានតែក្រុមនៅទ្វីបអឺរ៉ុបមានដូចជា អង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងតួកគី នៅពេលដែលប្រេស៊ីល និងអាហ្សង់ទីន ជាក្រុមមកពីតំបន់អាមេរិកឡាទីន។
ក្នុងចំណោមទាំង ១០ក្រុមកំពូលនេះដែរមាន ព័រទុយហ្គាល់ ហូឡង់ និងតួកគី ពុំដែលឈ្នះពានបាល់ទាត់ពិភពលោក World Cup ម្តងណាទេ ខណៈក្រៅពីនោះធ្លាប់បានឈ្នះអស់ហើយ៕



