បុរី «ប៉េង ហួត» បុកគ្រឹះគម្រោងថ្មី «ភូមិមរកត២» បន្ថែម១ទៀត បន្ទាប់ពីបានប្រកាសគម្រោងសាងសង់ចំនួន២ នៅតំបន់បឹងស្នោ កាលពីម្សិលមិញ

31-01-2026 11:36

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម ១ទៀតក្នុងតំបន់ ៦០ គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន២ នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញ ដែលឈ្មោះថា គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត។

បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍគម្រោង ភូមិមរកត២នេះបន្ថែម បន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់១០០% ទៅហើយត្រឹមតែរយៈពេលជិត១ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ២០២៦ នេះ។

គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ ៦០ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័ស ចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។

ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត៕