សាលាញូវហ្គេតវ៉េអន្តរជាតិ រៀបចំទិវាកីឡា ឆ្នាំ២០២៦ លេី កកម្ពស់ការលេងកីឡា និងកៀរគរថវិកាជួយដល់វីរ កងទ័ព ជនភៀសសឹក និងសាងសង់សាលានៅតាមព្រំដែន
01-02-2026 11:27
(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំទិវាកីឡា ឆ្នាំ២០២៦ ដេីម្បីលេី កកម្ពស់ការលេងកីឡា និងកៀរគរថវិកាជួយដល់វីរ កងទ័ព ជនភៀសសឹក និងសាងសង់សាលានៅតាមព្រំដែន។
ទិវាកីឡាប្រចាំឆ្នាំ ២០២៦នេះ រៀបចំឡេីង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយ មានការចូលពីសិស្សានុសិស្សា និងឪពុក ម្តាយ អាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករ ដើម្បីមកគាំទ្រ និងរីករាយជាមួយការប្រកួតកីឡាដ៏គួរឱ្យរំភើបជាច្រើនប្រភេទ។
បើតាមកញ្ញា អែនជីលីណា រចនាណា អគ្គនាយិការងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំទិវានេះ គឺដើម្បីជំរុញ និងលើកកម្ពស់ សិស្សានុសិស្សឱ្យចូលចិត្តលេងកីឡា ដើម្បីសុខភាពល្អ និងរិតចំណងមិត្តភាពរវាងគ្នាទៅវិញមក។ លើសពីនេះ ស្របពេល កម្ពុជាកំពុងរងគ្រោះដោយសារសង្គ្រាម ការរៀបចំទិវាកីឡា ប្រចាំឆ្នាំនេះ ក៏ដើម្បីកៀរគរថវិកា សម្រាប់ជួយឧបត្ថម្ភ ដល់វីរៈកងទ័ព ប្រជាពលរដ្ឋភៀសសឹក និងជួយសាងសង់សាលានៅតាមព្រំដែន ដើម្បីឱ្យសិស្សានុសិស្សនៅទីនោះអាចបន្តការសិក្សាបានឡើងវិញ។
ទិវាកីឡា ឆ្នាំ២០២៦ ដែលបានរៀបចំឡើង ដោយសាលាញូវហ្គេតវ៉េអន្តរជាតិ ថ្ងៃនេះ មានការប្រកួតកីឡា ចំនួន៨ប្រភេទ រួមមាន បាល់ទាត់ បាល់បោះ បាល់ទះ ហែលទឹក លោតចម្ងាយ រត់ល្បឿន ចោលដុំដែក និង ប៉េតង់ ។ ជាមួយគ្នានេះ ក៏មានការល្បែងកំសាន្តផ្សេងៗ និងការចាប់រង្វាន់ផ្សេងៗផង។
សិស្សានុស្សាមួយចំនួន ដែលបានមកចូលរួមកម្មវិធីនេះ បានបង្ហាញអារម្មណ៍រីករាយ។ ពួកគេលើកឡើងថា ការរៀបចំទិវាកីឡានេះ គឺល្អសម្រាប់សិស្សានុសិស្ស អាចចូលរួមលេងបានទាំងអស់គ្នា ដើម្បីសុខភាពល្អ បង្កើនប្រាជ្ញា ស្មារតី និងបាត់ស្រ្តេសបន្ទាប់ពីការសិក្សា។ ជាពិសេសនោះ ពួកគេបានចូលរួមចំណែក ក្នុងការជួយកៀរគរថវិកា សម្រាប់ឧបត្ថម្ភ ដល់កងទ័ព ជនភៀសសឹក និងជួយសាងងស់សាលារៀនដល់ សិស្សានុសិស្សនៅតាមតំបន់ព្រំដែន។
លេីសពីនេះ ពួកគេបានអំពាវនាវដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ចូលរួម បរិច្ចាគ ឱ្យបានច្រេីន ដេីម្បីដល់វីរកងទ័ព និងសិស្សសាលានៅតាមព្រំដែន៕






















