យល់ដឹងកីឡា៖ ក្នុងនាមជាក្រុមខ្លាំងមែនពិត ប៉ុន្តែអាល្លឺម៉ង់ធ្លាប់អត់បានទៅលេង World Cup ២លើក

02-02-2026 08:16

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥន្រ្ទីដែកអាល្លឹម៉ង់ គឺជាជើងខ្លាំងនៅអឺរ៉ុប និងលេខ២ លំដាប់ពិភពលោកផងដែរ បន្ទាប់ពីប្រេស៊ីល ក្នុងនាមជាជើងឯក World Cup ៤សម័យកាល។

ទោះជាបែបនេះក្តី ក្រុមដែលស្ថិតនៅលេខ១០ ក្នុងតារាងចំណាត់ថ្នាក់ FIFA World Ranking ក៏បានខកខានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ចំនួន ២លើកមកដែរ ពោលគឹនៅឆ្នាំ១៩៣០ ពេលកម្មវិធី World Cup ត្រូវបានរៀបចំ និងលេងលើកដំបូងនៅប្រទេសអ៊ុយរូហ្គាយ និងអវត្តមានលើកទី២ វិញនោះ គឺដោយសារសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៥០។

ក្រៅពីបាល់ទាត់ អាល្លឺម៉ង់ក៏ធ្លាប់ពហិការព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិករដូវក្តៅ នៅទីក្រុងម៉ូស្គូ ឆ្នាំ១៩៨០ ផងដែរ ដើម្បីជាការប្រឆាំងទៅនឹងសហភាពសូវៀត ដែលបានលើកកងទ័ពចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ sport bible៕