ឥណ្ឌូណេស៉ី លេីកលែងការហាមឃាត់ Grok បន្ទាប់ពីមានការធានាគោរពច្បាប់ និងត្រួតពិនិត្យរឹតត្បិត
02-02-2026 09:49
(បរទេស)៖ ប្រទេសឥណ្ឌូណេស៉ី បានចេញសេចក្តីប្រកាសថា ខ្លួនអនុញ្ញាតឱ្យ ប្រព័ន្ធ Grok ដែលជា AI Chatbot របស់ Elon Musk អាចបន្តប្រើប្រាស់នៅក្នុងប្រទេសនេះវិញ បន្ទាប់ពីបានដាក់ការហាមឃាត់ជាផ្លូវការរយៈពេលប្រហែលបីសប្ដាហ៍។ ការលេីកលែងនេះទៀតសោត គឺក្រោយមានសំណើធានាគោរពច្បាប់ និងយកចិត្តទុកដាក់ លេីបញ្ហារូបភាពផ្លូវភេទដែលបានបង្កើតដោយ AI។
ក្រសួងព័ត៌មាន និងទំនាក់ទំនងវិជ្ជាសាស្រ្តឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ថា ការលេីកលែងការហាមឃាត់នេះត្រូវបានគេចាត់ទុកជា លក្ខខណ្ឌ និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយមានការតាមដានពីរដ្ឋាភិបាលជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រុមហ៊ុន X Corp និងក្រុមហ៊ុន xAI ដែលជាអ្នកប្រតិបត្តិ Grok បានដាក់សន្យាជាលាយលក្ខណៈផ្លូវការដល់រដ្ឋាភិបាលឥណ្ឌូណេស៉ីថា ពួកគេនឹងអនុវត្ត វិធានការសុវត្ថិភាព និងការពារជាច្រើនជាន់ ដើម្បីការពារ និងទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ឬគោលការណ៍។ រដ្ឋាភិបាលបានផ្តល់ការពន្យល់ថា ការសម្រេចចិត្តលេីកលែងនេះគឺ នៅក្នុងរយៈពេលសាកល្បង ហើយការត្រួតពិនិត្យនឹងបន្តក្នុងពេលអនាគត ដើម្បីធានាថា Grok នឹងគោរពតាមច្បាប់នៃប្រទេស។
ហេតុអ្វីបានជា Grok ត្រូវបានហាមឃាត់?
កន្លងទៅ ប្រទេសឥណ្ឌូណេស៉ីបាន ហាមឃាត់ Grok បន្ទាប់ពីរបាយការណ៍ថា ប្រព័ន្ធនេះអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើត រូបភាពផ្លូវភេទ ឬ Deepfake ដែលមិនមានការយល់ព្រម ដែលអាចលុបបំបាត់សិទ្ធិ និងកិត្តិយសរបស់មនុស្សបាន។
ដោយសារតែការប្រើប្រាស់ AI ដើម្បីផលិតរូបភាពបែបនេះ បានធ្វើឱ្យមានការត្អូញត្អែរពីភាគីរដ្ឋាភិបាល និងអ្នកការពារសិទ្ធិគ្រួសារ ដែលបានតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធ្វើវិធានការក្នុងការជៀសវាងការប្រើប្រាស់ខុសច្បាប់ នាពេលអនាគត៕






