លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ចនៅអគារធនាគារ «វីង»

02-02-2026 14:33

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ វីង មានកិត្តិយស ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ នៅអគារធនាគារ វីង។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងមកលើវិស័យឯកជន និងការស្វែងយល់ពីវឌ្ឍនភាពនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថលដ៏ទំនើបរបស់ធនាគារ វីង ដើម្បីចូលរួមចំណែកជំរុញការរីកចម្រើន នៃសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វីង សូមគោរពជូនពរលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច៕