ធនាគារ ហត្ថា រៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ២០២៦

02-02-2026 15:20

(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ «Defining Together Tomorrow» បានធ្វើឡើងនៅធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស ប្រមាណជាង៤០០នាក់។

កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងចែករំលែកផែនការយុទ្ធសាស្ត្រ និងនិតិវិធីសំខាន់ៗដល់ប្រតិបត្តិករនៅគ្រប់សាខាទូទាំងប្រទេស ដើម្បីជំរុញការលក់ សម្រួលនីតិវិធីប្រតិបត្តិការប្រចាំថ្ងៃ និងគាំទ្រដល់ការដឹកនាំសាខាឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការផ្ដល់នូវសេវាកម្មប្រកបដោយគុណភាព ដើម្បីជំរុញកំណើនអាជីវកម្មឲ្យមានចីរភាពក្នុងឆ្នាំ ២០២៦។

ក្រៅពីកិច្ចប្រជុំដើម្បីចែករំលែកនូវយុទ្ធសាស្រ្តនេះ យើងបានរៀបចំសកម្មភាពការងារជាក្រុម (Team Building) ក្នុងគោលបំណងអោយបុគ្គលិកធនាគារ ហត្ថា មកពីទូទាំងប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នា មានសកម្មភាពកីឡារួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងការសហការល្អ ក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកវឌ្ឍនភាព និងភាពជោគជ័យនាពេលខាងមុខ៕