អ្នកឧកញ៉ា លាង ម៉េង ឧបត្ថម្ភដល់ជនភៀសសឹកសរុប ១០០លានរៀល ដល់គ្រួសាររាប់ពាន់នាក់នៅខេត្តឧត្តរមានជ័យ
02-02-2026 15:32
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តនៅកៀកបងប្អូន ចុះរៀបចំជាជំនួយផ្ទាល់ដល់ទីតាំងមិនឈប់ឈរ សម្រាប់បងប្អូនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្មែរ ប៊ែវើរីជីស បាននាំយកតង់ស្នាក់នៅបណ្តោះអាសន្នមកតម្លើងជូនបងប្អូន ថែមទាំងមានអង្ករ ភេសជ្ជៈ អំបុកស្រូវថ្មី ថវិកា មកចែកជូនដល់បងប្អូនភៀសសឹក រាប់ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេស ទិញជូនគ្រឿងបរិក្ខាមន្ទីរពេទ្យម៉ូនីទ័រសម្រាប់អ្នកជម្ងឺ ដល់មជ្ឈមណ្ឌលសុខភាព។
ស្ថានភាពលំបាកនេះ នឹងធ្វើឱ្យយើងកាន់តែខ្លាំង ក្នុងស្មារតីរួបរួមគ្នាតែមួយ យើងយល់ពីសុខទុក្ខគ្នាហើយជួយគ្នាឆ្លងកាត់ការលំបាកនេះជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា ជីប ម៉ុង បានឧបត្ថម្ភដោយផ្ទាល់ ទាំងថវិកា ស្បៀងអាហារភេសជ្ជៈ តង់ស្នាក់នៅ សម្ភារៈប្រើប្រាស់ចាំបាច់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក សាង់សង់សាលារៀល សរុបប្រមាណ ៧លានដុល្លារ ថែមទាំងចុះមកធ្វើម្ហូបឆ្ងាញ់ៗ និងកាត់សក់ជូនជនភៀសសឹក។ ជីប ម៉ុង ក៏បានបញ្ជូនក្រុមការងារទៅជ្រើសរើសបុគ្គលិក ដល់ទីតាំងជំរុំភៀសសឹកផ្ទាល់ សម្ភាសន៍ភ្លាមៗ ផ្តល់ការងារជូនភ្លាមៗ ដល់បងប្អូនភៀសសឹក។
នៅចុងខែមករា ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានផ្តួចផ្តើមនិងរៀបចំគម្រោងសាងសង់មុនគេ ផ្តល់នូវអគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់។ បឋមសិក្សាគោកប្រាសាទ ស្ថិតនៅក្រុងសំរោង ចំនួន ១ខ្នង និងបឋមសិក្សាគូរ ស្ថិតនៅស្រុកបន្ទាយអំពិល ចំនួន ១ខ្នង ព្រមទាំងសាងសង់លេណដ្ឋានសុវស្ថិត ភាពជូនសិស្សានុសិស្សនៅទីតាំងសាលាទាំងពីរ ហើយក៏បានជួសជុលវត្តគិរីសីមាតេជោអូរទឹកចោល នៅក្រុងសំរោងដែរ។
ខ្មែរស្រលាញ់ខ្មែរ ខ្មែរ ប៊ែវើរីជីស!៕











