យល់ដឹងកីឡា៖ ប្រវត្តិសង្ខេបនៃការបង្កើតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងចូលជាសមាជិក FIFA និង AFC

03-02-2026 08:18

(ភ្នំពេញ)៖ បាល់ទាត់ ជាប្រភេទកីឡាដ៏មានប្រជាប្រិយភាពមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋនិយមលេងទូទាំង ២៥ខេត្ត-ក្រុងទាំងក្មេង និងចាស់តែម្តង។

បើយោងតាមការចេញផ្សាយដោយគេហទំព័រ inside.fifa បានឱ្យដឹងថា បាល់ទាត់ត្រូវបានបារាំងនាំចូលមកកម្ពុជាដំបូងនៅដើមសតវត្សរ៍ទី២០ និងក្រោយមកបានរីកចម្រើនយ៉ាងឆាប់រហ័ស រហូតដល់បង្កើតបានជា «សហព័ន្ធបាល់ទាត់កម្ពុជា» (the Football Federation of Cambodia, FFC) នាអំឡុងឆ្នាំ១៩៣៣។

បាល់ទាត់កម្ពុជា បានចូលជាសមាជិករបស់សហព័ន្ធ FIFA ក្នុងឆ្នាំ១៩៥៣ ពោលគឺក្រោយពេលកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីបារាំង និង ៤ឆ្នាំបន្ទាប់ ចូលជាសមាជិកសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC)។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានរសហ្សនាមថា «គោព្រៃ Kouprey» និងបានលេងជាលក្ខណៈអន្តរជាតិលើកដំបូងទល់នឹងម៉ាឡេស៊ីកាលឆ្នាំ១៩៥៦ ដែលបានចាញ់ ៩-២ នៅក្នុងផ្ទះរបស់ខ្លួនផងដែរ។

កម្ពុជា បានវិលត្រឡប់មកប្រកួតជាលក្ខណៈអន្តរជាតិវិញ ក្រោយខកខានអស់រយៈពេលយ៉ាងយូរ ពោលគឺទទួលបានសិទិ្ធអនុគ្រោះប្រកួតជម្រុះ World Cup ជាលើកដំបូងក្នុងឆ្នាំ១៩៩៥ ក្នុងដំណើរស្វែងរកកៅអីទៅលេង World Cup 1998 នៅប្រទេសបារាំង។ កម្ពុជាបានឆ្លងចូលជុំទី២ នៃវគ្គជម្រុះ World Cup 2018 តាមរយៈយកឈ្នះម៉ាកាវទាំង ២ជើង និងហាលអាវត្រឹមជុំទី១ ប៉ុណ្ណោះ ពេលចាញ់ប៉ាគីស្ថានសម្រាប់ជម្រុះ World Cup 2022 នៅកាតា។

ខាងក្រោមនេះ ជាគម្រោងនានាដែលកម្ពុជា ទទួលបានមូលនិធិពី FIFA ដើម្បីអភិវឌ្ឍន៍បាល់ទាត់៖
- កសាងទីលានបាល់ទាត់បាន ១៩ទីតាំង ស្ថិតក្នុងខេត្តចំនួន ១៩ផ្សេងគ្នា
- បង្កើតក្រុមថ្នាលយុវជនបាល់ទាត់បាន ១៨ទីតាំង
- អភិវឌ្ឍន៍មន្រ្តីការប្រកួត គ្រូបង្វឹក និងគ្រូឧទ្ទេស
- បង្កើតលីគបាល់ទាត់យុវជន
- បង្កើតលីគយុវជនថ្នាល អាយុក្រោម ១៨ឆ្នាំ (U-18) ទូទាំង ២៥ខេត្ត-ក្រុង៕