ម៉ាកយីហោ Ashley Sleep Cambodia និង Ashley Outlet Cambodia បានសម្ពោធបើកដំណើរការជាផ្លូវការ
03-02-2026 10:44
(ភ្នំពេញ)៖ ក្រុមហ៊ុន Ashley Furniture HomeStore Cambodia បានរៀបចំពិធីសម្ពោធជាផ្លូវការ ដើម្បីប្រកាសដំណើរការម៉ាកយីហោបន្ថែមចំនួន ២ រួមមាន Ashley Sleep Cambodia និង Ashley Outlet Cambodia ដែលជាជំហានថ្មីដ៏សំខាន់ ក្នុងការពង្រឹងបទពិសោធន៍រស់នៅ និងការគេងប្រកបដោយគុណភាព សម្រាប់អតិថិជននៅកម្ពុជា។
ការបើកដំណើរការ Ashley Sleep Cambodia ត្រូវបានចាត់ទុកថាជាជំហានថ្មីដ៏សំខាន់ ក្នុងការនាំយក ដំណោះស្រាយដំណេក (Sleep Solution) កម្រិតអន្តរជាតិ មកកាន់ទីផ្សារកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព ការគេងល្អ និងគុណភាពជីវិតរយៈពេលវែង។
Ashley Sleep Cambodia មានភាពខុសប្លែកពីប្រេនពូកទូទៅ ដោយប្រើប្រាស់ បច្ចេកវិទ្យា AI Sleep Scan ដ៏ទំនើបបំផុត ដែលអាចវិភាគសម្ពាធរាងកាយ ទម្លាប់គេង និងបញ្ហាដំណេករបស់មនុស្សម្នាក់ៗ។
ជាពិសេស ម៉ាស៊ីន AI Sleep Scan ដែលត្រូវបាននាំចូលនេះ មានតែ ១គ្រឿងគត់នៅក្នុងប្រទេសកម្ពុជា ហើយអាចជួយកំណត់បានយ៉ាងត្រឹមត្រូវថា អតិថិជនសាកសមនឹងពូកប្រភេទណា កម្រិតទន់រឹងប៉ុណ្ណា និងរចនាសម្ព័ន្ធបែបណា ដែលត្រូវទៅនឹងរាងកាយរបស់មនុស្សម្នាក់ៗដោយប្រើពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះនឹងដឹងលទ្ធផល។
ក្នុងឱកាសសម្ពោធនេះ Ashley Sleep Cambodia ក៏បានដាក់ចេញកម្មវិធីប្រូម៉ូសិនពិសេស (មានសុពលភាពដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុណ្ណោះ) រួមមាន៖ ពូកគ្រប់ម៉ូដែល បញ្ចុះ រហូតដល់ ៥០% និងថែមខ្នើយ Ashley មួយភ្លាមៗ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្រកាសបើកដំណើរការ Ashley Outlet Cambodia ដែលផ្តោតលើការផ្តល់ជូន គ្រឿងសង្ហារិមប្រេន ក្នុងតម្លៃសមរម្យ សម្រាប់អតិថិជននៅកម្ពុជា។ Ashley Outlet Cambodia នាំមកនូវផលិតផលគ្រឿងសង្ហារិមពី Ashley ដែលមានតម្លៃអាចទទួលយកបាន និងមានការបញ្ចុះតម្លៃរហូតដល់ ៥០% លើម៉ូដែលជ្រើសរើសជាច្រើន។
Ashley Sleep និង Ashley Outlet Cambodia មានទីតាំង Showroom នៅក្នុងអគារតែមួយជាមួយ Ashley Furniture HomeStore សាខាមុនីវង្ស ដែលអនុញ្ញាតឲ្យអតិថិជនអាចជ្រើសរើសគ្រឿងសង្ហារិម និងដំណោះស្រាយដំណេកបានយ៉ាងងាយស្រួល នៅក្នុងទីតាំងតែមួយ។
គួររំលឹកផងដែរថា Ashley Furniture HomeStore បានចូលមកកាន់ទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៧ ហើយបានបន្តពង្រីកអាជីវកម្មជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន មានហាងសរុប ៣សាខា រួមមានសាខាព្រះមុន្នីវង្ស សាខាសែនសុខ និងសាខានៅ Chip Mong 271 Mega Mall ដែលបើកដំណើរការនៅឆ្នាំ២០២៣។
ការបើកដំណើរការ Ashley Sleep Cambodia និង Ashley Outlet Cambodia នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Ashley ក្នុងការនាំយកបច្ចេកវិទ្យាទំនើប គុណភាពអន្តរជាតិ និងតម្លៃសមរម្យ មកបម្រើអតិថិជនកម្ពុជា ដើម្បីលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយផាសុកភាព៕






















