យល់ដឹងកីឡា៖ FIFA ធ្លាប់មានប្រធាន ៩នាក់ ដោយក្នុងនោះមាន ៣រូប បានមរណភាពអំឡុងពេលកាន់តំណែង

04-02-2026 09:18

(បរទេស)៖ ក្រោយបង្កើតឡើងនៅអំឡុងឆ្នាំ១៩០៤ ដោយមាន ៧ប្រទេសនៅទ្វីបអឺរ៉ុប សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA ធ្លាប់មានបុគ្គលសំខាន់ៗកាន់តំណែងប្រធាននេះចំនួន ៩នាក់ហើយ ដោយក្នុងនោះមាន ៣នាក់ បានបាត់បង់ជីវិត នៅអំឡុងពេលកំពុងកាន់តំណែងធំនេះទៀតផង។

ក្នុង ១អាណត្តិរបស់ FIFA គឺមានរយៈពេល ៥ឆ្នាំ ដោយបច្ចុប្បន្នមានបុរសកូនកាត់ ៣សាសន៍ (អ៉ីតាលី ស្វីស និងលីបង់) លោក Gianni Infantino បានកំពុងកាន់តំណែងក្នុងអាណត្តិទី៣ របស់លោក គិតចាប់តាំងពីឆ្នាំ២០១៦ ជំនួសតំណែងលោក Sepp Blatter។

លោក Daniel Burley Woolfall សញ្ជាតិអង់គ្លេស, លោក Rodolphe Seeldrayers សញ្ជាតិប៊ែលហ្សិក និងលោក Arthur Drewry សញ្ជាតិអង់គ្លេស បានទទួលមរណភាពនៅអំឡុងពេលកាន់តំណែង FIFA នៅពេលបុរសសញ្ជាតិបារាំង Jule Rimet បានកាន់តំណែងប្រធាននេះយូរជាងគេជិត ៣៤ឆ្នាំ។

គួរបញ្ជាក់ផងថា FIFA ដែលមានអាយុកាល ១២២ឆ្នាំ ដែលរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរសបាន ២២សម័យមកនេះ ធ្លាប់មានប្រធានត្រឹម ៣តំបន់ប៉ុណ្ណោះដោយទ្វីបអឺរ៉ុបមានច្រើនជាងគេ និងមានមកពីអាមេរិកឡាទីន និងអាហ្រ្វិកផងដែរ៕