Tesla បង្ហាញម៉ូដែល Model Y ថ្មីនៅសហរដ្ឋអាមេរិក មានតម្លៃ​ចាប់​ផ្តើម​ក្រោម ៤២,០០០ដុល្លារ

04-02-2026 10:31

(បរទេស)៖ ក្រុមហហ៊ុុនផលិតរថយន្ដ​អគ្គិសនី Tesla បានប្រកាសដាក់លក់ Model Y ជាមួយប្រព័ន្ធបញ្ជាពិសេស All-Wheel Drive (AWD) នៅសហរដ្ឋអាមេរិក ជា​មួយតម្លៃ​ចាប់ផ្តើមនៅ ៤១,៩៩០ដុល្លារ។ នេះបើយោងតាមគេហទំព័រ​ផ្លូវការរបស់ក្រុមហ៊ុន។ ការដាក់លក់រថយន្ត AWD ថ្មីនេះ គឺជាផ្នែកនៃយុទ្ធសាស្រ្ត​របស់ Tesla សម្រាប់ឆ្នាំ២០២៦ ដែលមានគោលបំណងធ្វើឲ្យមានជម្រើសលើតម្លៃរថយន្តអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ ដែលមិនចាំបាច់រងចាំរថយន្តថ្មីនោះឡើយ។

តាមការចេញផ្សាយ ការដាក់បង្ហាញម៉ូដែលថ្មីនេះ បន្តតាមការដាក់លក់កាលពីខែតុលា​របស់ Tesla នៃកំណែ «Standard» ដែលមានតម្លៃទាបជាងមុន សម្រាប់ Model Y និង Model 3 sedan ដែលមានតម្លៃប្រហែល ៥,០០០ដុល្លារ ទាបជាង ម៉ូដែលមូលដ្ឋានមុនៗ។ យុទ្ធសាស្ត្រីថ្មីរបស់ Tesla នៅពេលនេះ គឺដើម្បីទាក់ទាញអតិថិជនដែលយកចិត្តទុកដាក់ពីតម្លៃ។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះការលក់គួរឲ្យកត់សម្គាល់ ដោយសារពន្ធគយ ដែលធ្វើឲ្យមានការបន្ថយលើការទិញរថយន្តអគ្គិសនី ស្របពេលមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតផងដែរ៕