មន្រ្តីកំពូលៗមកពី F1, បាល់ទាត់ និង NFL សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងលោក Epstein ករណីរំលោភ

05-02-2026 11:53

(បរទេស)៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីកម្មវិធីប្រណាំងរថយន្ត Formula 1, បាល់ទាត់ និងបាល់ទាត់អាមេរិក សុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយលោក Jeffrey Epstein ពាក់ព័ន្ធផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោក Jean Todt, Josh Harris និងលោក Steve Tisch ដែលធ្លាប់កាន់តំណែងកំពូលៗក្នុងកីឡាខាងលើនេះ សុទ្ធ តែធ្លាប់បានទាក់ទងដោយផ្ទាល់ជាមួយលោក Epstein ដែលករណីដំបូងរបស់លោក ត្រូវបានកាត់ទោសពីបទពាក់ព័ន្ធនឹងបទបំពារបំពានផ្លូវភេទ។

ឯកសារថ្មីៗរាប់លានដែលមានជាប់ពាក់ព័ន្ធនឹងមន្រ្តីហិរញ្ញវត្ថុអាមេរិក Epstein ត្រូវបានគេបញ្ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ រួមមានទាក់ទងតាម អ៉ីម៉ែល និងការផ្ញើសារផ្សេងៗទៀត។

ឯកសារទាំងនោះ ក៏រួមបញ្ចូលកិច្ចពិភាក្សាស្តីអំពីមុខជំនួញជាមួយលោក Epstein ដែលបានទទួលមរណភាពក្នុងពន្ធនាគារកាលឆ្នាំ២០១៩ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្នុងកីឡានាពេលកន្លងមក។

ទោះជាយ៉ាងណា BBC បានបញ្ជាក់ថា ទោះមានឈ្មោះក្នុងឯកសាររបស់លោក Epstein ក៏មិនប្រាកដថា សុទ្ធតែបានប្រព្រឹត្តខុសទាំងអស់នោះដែរ៕