ត្រៀមខ្លួនបន្ថែមថាមពល ភាពសប្បាយរីករាយ រំភើប នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយ អៃរ៉ា ក្នុងការប្រគុំតន្ត្រី AIRA ENERGY !

05-02-2026 18:05

(ភ្នំពេញ)៖ ក្រុមហ៊ុន AIRA Energy Drink នឹងមានទស្សនីយភាពថ្មី បទពិសោធន៍ថ្មី ប្លែកអារម្មណ៍ គ្រប់ទម្រង់ ជាមួយតារាចម្រៀងល្បីៗ ក្នុងកម្មវិធីប្រគុំតន្រ្តី អៃរ៉ា ធ្វើឡើងនៅថ្ងៃសៅរ៍ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង១១៖០០ថ្ងៃត្រង់ ដល់ម៉ោង០១៖០០រសៀល។

ចូលរួមទស្សនាផ្ទាល់ដោយសេរី នៅស្ទូឌីយ៉ូម៉ាស៊ីនត្រជាក់ ស្ថានីយទូរទស្សន៍ហង្សមាស HDTV ព្រែកឯង ហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ផេកផ្លូវការ Hang Meas HDTV និងផេកផ្លូវការ AIRA Energy Drink ផងដែរ។

នាំមកជូនជាពិសេដោយ អៃរ៉ា ថាមពលខ្លាំងដូចដំរី៕