FIFA ពិចារណាកាត់បន្ថយប៉ូលីស ICE នៅកម្មវិធី World Cup 2026
07-02-2026 11:25
(បរទេស)៖ នៅសល់រយៈពេលតែជាង ៤ខែទៀតប៉ុណ្ណោះ សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នឹងធ្វើម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដោយមាន ៤៨ប្រទេសចូលរួម ស្ថិតក្រោមទម្រង់លេងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ opera news។
ថ្មីៗនេះដែរអាមេរិក បានប្រឈមមុខទៅនឹងការរិះគន់ជាខ្លាំង ជុំវិញការប្រើប្រាស់សកម្មភាពយោធារបស់ខ្លួន ទៅលើប្រទេសវ៉េណេហ្សូអេឡា ការគំរាមកំហែងអ៉ីរ៉ង់ និងការទាមទារដែនកោះ Greenland របស់ប្រទេសដាណឺម៉ាក មកគ្រប់គ្រងទៀតផង។
ទន្ទឹមគ្នានោះ ការស្ទាក់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងការដាក់ពង្រាយក្រុមប៉ូលីស ICE នៅតាមទីក្រុងមួយចំនួន និងនៅឯកម្មវិធី World Cup 2026 បង្កជាក្តីកង្វល់ដល់សហព័ន្ធ FIFA ទៅវិញ។
បច្ចុប្បន្នក្រុមមន្រ្តីកាណាដា ដែលជាប្រទេសសហម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំនេះជាមួយអាមេរិកនោះបានបញ្ជាក់ថា កាណាដានឹងមិនដាក់ពង្រាយប៉ូលីស ICE នៅការប្រកួតក្នុងប្រទេសរបស់ពួកគេឡើយ។
យ៉ាងណាមិញ នៅក្នុងកិច្ចសន្យាមួយរបស់ FIFA ក៏បានបញ្ជាក់ថា ភ្នាក់ងារ ICE នឹងមិនត្រូវបានដាក់ពង្រាយនោះទេ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងកាណាដា និងមិចស៊ិក នៅអំឡុង World Cup 2026។
លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់បានថ្លែងថា «យើងនឹងដាក់ពង្រាយ ICE ប្រសិនបើចាំបាច់ ដើម្បីរក្សាបានសន្តិសុខ និងសុវត្ថិភាពទាំងនៅ Olympics និង World Cup។ ពួកយើងបានមើលឃើញ ៥ទីតាំង ដែលត្រូវតែរឹតបន្តឹងឱ្យបានខ្លាំងក្លាបំផុត ក្នុងនាមជាប្រមុខរដ្ឋ»៕



