ក្រុមហ៊ុន «TVS Tuk Tuk Cambodia» ជួបជុំតំណាងចែកចាយប្រចាំឆ្នាំអបអរសាទរខួបគម្រប់ ៨ឆ្នាំ នៃដំណើរការអាជីវកម្មនៅកម្ពុជា

07-02-2026 12:59

(ភ្នំពេញ)៖ ក្រុមហ៊ុន TVS Tuk Tuk Cambodia មានកិត្តិយសរៀបចំព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយ និងមជ្ឈមណ្ឌលសេវាកម្មជួសជុលប្រកបដោយជោគជ័យ នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងចែកចាយនៅតាមបណ្តារខេត្ត និងនៅភ្នំពេញជាច្រើនទូទាំងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះគឺជាសញ្ញសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងជាមួយតំណាងចែកចាយ និងមជ្ឈមណ្ឌលសេវាកម្មជួសជុល និងបង្ហាញពីទស្សនវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះបានស្វាគមន៍តំណាងចែកចាយសំខាន់ៗ មជ្ឈមណ្ឌលសេវាកម្មជួសជុល ដែលបានបង្កើតវេទិកាសំខាន់ៗសម្រាប់ការសហការ ការចែករំលែកចំណេះដឹង និងការនែនាំពីយុទ្ធសាស្ត្ររួមគ្នា ក្នុងឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនTVS Tuk Tuk Cambodia ក្នុងការគាំទ្រតំណាងចែកចាយ និងការកែលម្អដើម្បីបំពេញចិត្តរបស់អតិថិជនទូទាំងប្រទេស។

ក្នុងឱកាសនេះ ក្រុមហ៊ុនTVS Tuk Tuk Cambodia ក៏មានដាក់បង្ហាញផលិតផលថ្មីជាផ្លូវការ ដោយបង្ហាញពីបច្ចេកវិទ្យា សារៈសំខាន់ និងភាពច្នៃប្រឌិតថ្មីៗ រួមទាំងគម្រោងផលិតផលសម្រាប់អនាគត។ ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍ គឺការដាក់បង្ហាញនូវ ម៉ូដែលកង់បីTVS ថ្មីសម្រាប់ឆ្នាំ២០២៦ រួមមាន TVS King Duramax Plus (225cc) និង TVS King Deluxe Plus (200cc)។
ម៉ូដែលទាំងនេះបង្ហាញពីការផ្តោតសំខាន់របស់ TVS លើសមត្ថភាពប្រតិបត្តិការ ភាពរឹងមាំ រូបរាងនៃការរចនា ប្រព័ន្ធ ISG ពិសេសថែមទៀតនៅគឺមាន ប្រពន្ធ័ធុងទឹកស្អំ Liquid Cooled និង Air Cool សម្រាប់បញ្ចុះកំដៅ ដែលអាចទុកចិត្តបាន ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់របស់អតិថិជនកម្ពុជា ជាពិសេសក្នុងវិស័យដឹកអ្នកដំណើរ ដឹកជញ្ជូនអីវ៉ាន់ និងប្រកបអាជីវកម្ម។

បន្ថែមពីនេះក្រុមហ៊ុនTVS Tuk Tuk Cambodia ក៏បានដាក់បង្ហាញផលិតផលប្រេងម៉ាស៊ីន TVS និង គ្រឿងបន្លាស់ TVS ដែលមានស្តង់ដារពិតប្រាកដ ជាច្រើនប្រភេទ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះគុណភាព សេវាកម្មក្រោយការលក់ និងសមត្ថភាពប្រើប្រាស់រយៈពេលវែងរបស់យានយន្ត។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែអបអរសាទរការរីកចម្រើនកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ទិសដៅច្បាស់លាស់ សម្រាប់អនាគតផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ ក្រុមហ៊ុន TVS Tuk TukCambodia បានបញ្ជាក់ឡើងវិញពីបេសកកម្ម ក្នុងការរីកចម្រើនរួមគ្នាជាមួយតំណាងចែកចាយ និងបន្តផ្តល់ជូនដំណោះស្រាយ ទំនុកចិត្ត និងមានគុណភាពខ្ពស់ សម្រាប់ទីផ្សារកម្ពុជា។

ក្រុមហ៊ុនTVS Tuk Tuk Cambodia គឺជាក្រុមហ៊ុនម៉ូតូកង់បីឈានមុខគេមួយ នៅប្រទេសកម្ពុជាមានរយៈពេល ៨ឆ្នាំ ដែលផ្តល់ជូនយានយន្តដែលមានទំនុកចិត្តខ្ពស់ គ្រឿងបន្លាស់ស្តង់ដារពិតប្រាកដ និងសេវាកម្មក្រោយការលក់ ដែលមានគុណភាពខ្ពស់ទូទាំងប្រទេស។ ដោយតំណាងចែកចាយ និងមជ្ឈមណ្ឌលសេវាកម្មគ្របដណ្តប់គ្រប់ ទូទាំង២៤ ខេត្ត-ក្រុង ក្រុមហ៊ុន TVS Tuk Tuk Cambodia បន្តប្តេជ្ញាចិត្តលើភាពច្នៃប្រឌិត ការពេញចិត្តរបស់អតិថិជន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអ្នកអាចទំនាក់ទំនងមកកាន់៖ ០៩៣ ៤៩៥ ៧៧៧ ឬតាមរយៈ Facebook Page https://www.facebook.com/TVSThreeWheelerCambodia