យល់ដឹងកីឡា៖ Neymar នៅតែជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់ជាងគេគ្រប់ពេល
09-02-2026 08:56
(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar Jr នៅតែរក្សាបានតម្លៃផ្ទេរខ្ពស់ជាងគេដល់បច្ចុប្បន្ននេះ ក្នុងតម្លៃ ២២២លានអឺរ៉ូ ស្មើនឹង ២៦២លានដុល្លារ កាលផ្ទេរចេញពីក្លឹបអេស្ប៉ាញ FC Barcelona ទៅកាន់ Paris Saint Germain របស់បារាំងក្នុងឆ្នាំ២០១៧។
ពីគេហទំព័រកីឡា The Guardian បានចេញផ្សាយថា Top scorer ក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីលរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យា ៥ឆ្នាំលេងនៅកីឡដ្ឋាន Parc des Princes ស្ថិតក្នុងរដ្ឋធានីបារាំង ក្រោយ PSG បានយល់ព្រមលើតម្លៃទិញផ្តាច់កិច្ចសន្យាពី Barcelona ជាទីដែលរូបគេចូលរួមកាលឆ្នាំ២០១៣ ដែលផ្ទេរពីក្លឹប Santos។
ជាមួយគ្នានោះ ខ្សែប្រយុទ្ធបារាំង Kylian Mbappe ឈរនៅលំដាប់លេខ២ ដែលមានតម្លៃផ្ទេរ ១៨០លានអឺរ៉ូកាលផ្ទេរពី AS Monaco ទៅកាន់ PSG ដែរកាលឆ្នាំ២០១៨ ហើយ Florian Wirtz ក្នុងតម្លៃ ១៥០លានអឺរ៉ូផ្ទេរពី Bayer Leverkusen ទៅកាន់ Liverpool នាឆ្នាំ២០២៥៕



