ប៉ូលីសអ៉ីតាលី ចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ ដែលចេញមកប្រឆាំងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា
09-02-2026 10:15
(បរទេស)៖ មនុស្ស ៦នាក់ត្រូវបានឃាត់ខ្លួន ក្រោយប៉ះទង្គិចគ្នាជាមួយប៉ូលីសនៅឯទីក្រុង Milan ដែលជាទីតាំងមួយ បានកំពុងរៀបចំព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក រដូវរងា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញដោយ BBC។
ក្រុមមនុស្សរាប់ពាន់នាក់បានចេញមកធ្វើបាតុកម្មនៅតាមដងផ្លូវ ស្ថិតនៅភាគខាងជើងនៃទីក្រុងប្រទេសអ៉ីតាលីកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងទៅនឹងអ៉ីតាលី ដែលកំពុងធ្វើម្ចាស់ផ្ទះ Winter Olympics ចំពេលដែលបញ្ហានៃការរស់នៅកំពុងឡើងថ្លៃផងដែរ។
ក្នុងចំណោមពួកគេទាំងនោះ មានខ្លះដុតកាំជ្រួច និងខ្លះទៀតចោលដុំថ្មសំដៅប៉ូលីស ដែលប្រើប្រាស់ឡានបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករទាំងនោះ។
វាក៏ជាការតវ៉ាប្រឆាំងទៅរដ្ឋាភិបាលអ៉ីតាលី ដែលទើបដាក់ចេញច្បាប់រឹតបន្តឹងបាតុកម្ម ក្រោយពេលផ្ទុះបាតុកម្មកាលពីដើមសប្តាហ៍មុន នៅក្នុងទីក្រុងតូរីន ដែលបណ្តាលឱ្យមន្រ្តីប៉ូលីសជាង ១០០នាក់បានរងរបួស។ នេះបើយោងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
លើសពីនេះទៀត មន្រ្តីប៉ូលីសក៏បានកំពុងបើកការស៊ើបអង្កេត ចំពោះអ្នកនៅពីក្រោយខ្នង ដែលនាំឱ្យមានការផ្ទុះបាតុកម្មបិទផ្លូវរថភ្លើងកាលពីថ្ងៃសៅរ៍មកដែរ ស្របពេលនាយករដ្ឋមន្រ្តីអ៉ីតាលី Giorgia Meloni បានថ្លែងថា ក្រុមប្រឆាំងទៅនឹង Winter Olympics នាពេលនេះគឺជា «សត្រូវរបស់អ៉ីតាលី ដែលមានបំណងធ្វើឱ្យពិភពលោកបានដឹងអំពីបាតុកម្មនេះ តាមរយៈនៅលើកញ្ចក់ទូរទស្សន៍»៕



