SpaceX គ្រោងអភិវឌ្ឍទីក្រុងដែលអាចលូតលាស់បានដោយខ្លួនឯងលើ ឋានព្រះច័ន្ទ

09-02-2026 10:31

(បរទេស)៖​ ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលដឹកនាំដោយកំពូលមហាសេដ្ឋី Elon Musk បានប្រកាសថា ក្រុមហ៊ុននឹងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយគ្រោងអភិវឌ្ឍទីក្រុងលើឋានព្រះច័ន្ទ ដែលត្រូវបានគេហៅថា «self-growing city»​ ឬ ក្រុងដែលអាចលូតលាស់ដោយខ្លួនឯង។ លោក Musk បាននិយាយថា គោលបំណងនេះអាចជោគជ័យបានក្នុងរយៈពេលតិចជាង ១០ឆ្នាំ។

លោក Elon Musk បានបង្ហើបដំណឹងនេះក្នុងបណ្តាញសង្គម X ដោយបន្ថែមថា ថា SpaceX បានផ្លាស់ប្តូរយុទ្ធសាស្ត្រពីផែនទីទៅលើព្រះច័ន្ទជាមុនសិន មុនពេលទៅភពអង្គារន៍។ អ្វីទៅជាក្រុង self-growing? ក្នុងការប្រកាសនេះ Elon Musk បានពន្យល់ពីទស្សនៈរបស់លោកថា ទីក្រុងនេះមានគោលបំណងបង្កើតបរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធដែលអាចលូតលាស់បន្ថែមបាន ដោយការប្រើប្រាស់ធនធានក្នុងតំបន់ និងបច្ចេកវិទ្យាដែលចាប់ផ្តើមលើកលែងការគាំទ្រពីផែនដី។ មូលហេតុនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ​ Elon Musk បានអះអាងថា ការទៅលើឋានព្រះច័ន្ទអាចសម្រេចបាន លឿនជាងការទៅភពអង្គារ៍ ព្រោះការបញ្ជូនយានអវកាសទៅឋានព្រះច័ន្ទអាចធ្វើឡើងញឹកញាប់ជាង និងមានការធ្វើតេស្តបានឆាប់ជាង ក្នុងខណៈដែលការទៅភពអង្គារ៍ ត្រូវរង់ចាំចន្លោះម៉ោងជាច្រើនខែ និងបើកបង្ហោះនៅពេលដែលផែនដី និងភាពអង្គារ៍ស្ថិតក្នុងស្ថានភាពត្រូវគ្នានៅរៀងរាល់២៦ខែ។

ទោះបីជា SpaceX ផ្តោតលើព្រះច័ន្ទជាមុន តែ Elon Musk ក៏បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តខិតខំសាងទីក្រុងលើភពអង្គារ៍ នៅរយៈពេលប្រមាណ ៥ ដល់ ៧ ឆ្នាំក្រោយ ប៉ុន្តែអាទិភាពសព្វថ្ងៃនៅតែជាការអភិវឌ្ឍលើព្រះច័ន្ទជាមុនសិន។ ការប្រកាសនេះ ផ្តល់ឱកាសដល់ SpaceX ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនអវកាសផ្សេងៗមួយចំនួន រួមមានប្រទេសចិន ក្នុងការទៅចូលរួមលើការងារស្វែងយល់ ពិសោធន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើព្រះច័ន្ទ ដើម្បីកំណត់កន្លែងដ៏មានសារៈសំខាន់សម្រាប់មនុស្សនៅពេលអនាគត៕