ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ ១៣០លានសោះ បែរជាបានអាំងប៉ាវជូន ៣០០កង់បី ផ្អើលពេញខណ្ឌដង្កោ មនុស្សចោមរោមច្រើនកុះករ
09-02-2026 17:02
(ភ្នំពេញ)៖ ផ្អើលពេញខណ្ឌដង្កោ មនុស្សចោមរោមច្រើនកុះករ បុរសម្នាក់ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ ១៣០លានរៀលសោះ ប៊ូសស្រ្តងបែរជាចែកអាំងប៉ាវជូន ៣០០កង់បីទៅវិញ។
នេះគេហៅថា សំណាងម្នាក់ឯងមិនអស់ចិត្ត នាំសំណាងដល់បងៗអ្នករត់កង់បីទៀត។
អបអរសាទរ លោក អ៊េន បូឡុង អាយុ ២៨ឆ្នាំ ជាកម្មករសំណង់ដែលខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីសន្សំលុយសម្រាប់ប្រពន្ធសម្រាលកូននៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែជីវិតគាត់បានផ្លាស់ប្ដូរភ្លាមៗ ដោយសារតែប៊ូសស្រ្តង ១កំប៉ុង ធ្វើឱ្យគាត់ក្លាយជាសេដ្ឋីក្មេង ១៣០លានរៀល មានលុយគ្រប់គ្រាន់សម្រាប់ពេលប្រពន្ធសម្រាលកូន និងផ្គត់ផ្គង់គ្រួសារឱ្យរស់នៅបានស្រណុកសុខស្រួល។
ខណៈពេលប៊ូសស្រ្តង ប្រគល់រង្វាន់សេដ្ឋីក្មេងជូន លោក អ៊េន បូឡុង នោះដែរ ប៊ូសស្រ្តងចិត្តល្អ ក៏បានចែកអាំងប៉ាវជូន ៣០០កង់បីបន្ថែមទៀត ធ្វើឱ្យខណ្ឌដង្កោមានការអូរអរ ផ្អើលភ្លុកទឹក ភ្លុកដី។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ! មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ៕









