ក្រុមហ៊ុន ISI STEEL បង្ហាញការវិវឌ្ឍថ្មីនៃផលិតផលដែកទីប ស អាយ.អេស.អាយ បន្ទាប់ពីទទួល បានការគាំទ្រ និងទុកចិត្តពីអតិថិជនជិត៣០ឆ្នាំ
10-02-2026 09:18
(ភ្នំពេញ)៖ បន្ទាប់ពីឈរជើងអស់រយៈពេលជិត៣០ឆ្នាំលើវិស័យផលិតដែកនិងសម្ភារសំណង់នៅកម្ពុជា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅថ្ងៃទី០៨ កុម្ភៈ ២០២៦ បានប្រកាសបង្ហាញ ការវិវឌ្ឍថ្មីនៃផលិតផលដែកទីប ស អាយ.អេស.អាយ ដែលជាផលិតផលមានគុណភាពខ្ពស់ និង ក្លាយជាម៉ាកសញ្ញាផលិតផលដែកដែលកម្ពុជាទុកចិត្ត។
ព្រមជាមួយនឹងការបង្ហាញការវិវឌ្ឍថ្មីនៃផលិតផលដែកទីប ស អាយ.អេស.អាយនេះ, ក្រុមហ៊ុន ISI STEEL បានបើកឱ្យដៃគូអាជីវកម្មទាំងអស់ចូលទស្សនាពីដំណើរផលិតដែកនៅរោងចក្រ ដោយផ្ទាល់ ព្រមទាំងបានរៀបចំពិធីជប់លៀងជូនដៃគូអាជីវកម្មផងដែរ ដើម្បីជាការដឹងគុណ នៃភាពជាដៃគូ ដែលបានផ្តល់ទំនុកចិត្តយូរអែង្វងដល់ក្រុមហ៊ុន និងការគោរពរាប់អាន ។ ពិធី នេះ រៀបចំឡើងក្រោមវត្តមាន លោក កាំង ឡេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ISI GROUP លោកស្រី ឃុន ហៀង មាតាស្ថាបនិក នៃក្រុមហ៊ុន ISI GROUP ព្រមទាំង បុគ្គលិកក្រុមហ៊ុន ISI STEEL និង ម្ចាស់ដេប៉ូ ដៃគួរអាជីវកម្ម ជាច្រើននាក់។
ក្នុងឱកាសនេះ លោក កាំង ឡេង បានលើកឡើងថា ក្រោយពីទទួលបានការគាំទ្រ និងទំនុក ចិត្តពីអ្នកប្រើប្រាស់ អស់រយៈពេលជិត៣០ឆ្នាំ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូលដែកពីក្រៅប្រទេស និងធានាគុណភាពមានស្ថិរ ភាព និងភាពជាប់លាប់ សម្រាប់ផលិតផល ដែលផលិតនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា ដែកទីប ស អាយ អេស.អាយ ផលិតឡើងពីវត្ថុធាតុដើមគុណភាពខ្ពស់ ផលិតដោយរោងចក្រកែច្នៃដំឡូដែក ស អាយ អេស.អាយ ដំបូងគេ និងតែ ១ នៅកម្ពុជា។ ជាមួយខ្សែច្រវាក់ផលិតកម្ម និងក្រោមការគ្រប់គ្រងគុណភាពយ៉ាងតឹងរឹងស្របតាមស្តង់ដារជប៉ុន (JIS) ស្តង់ដារអូស្ត្រាលី (AS) និងស្តង់ដារសហរដ្ឋអាម៉េរិក (ASTM) អាចផលិតវត្ថុធាតុដើមដំរីឡៃដែក ស មានគុណភាពខ្ពស់ ដោយមាន ស្រទាប់ក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% និងស្រទាប់ការពារ ពិសេសកាត់បន្ថយការឡើងផ្កាអំបិល ដែលជា បច្ចេកទេស បង្កើតឡើងផ្ទាល់ខ្លួនរបស់ ISI STEEL។ ជាលទ្ធផល ដែកទីប ស អាយអេស.អាយ ដែលផលិ កចេញពី ដំឡូដែក ស មានភាពធន់ ការពារការឡើងច្រែះ និងផ្កាអំបិល ប្រសើរជាងគេបង្អស់ ធ្វើឱ្យ ដែកទីប ស អាយអេស.អាយ ក្លាយជាម៉ាកសញ្ញាផលិតផលដែលកម្ពុជាទុកចិត្តដិត ៣០ ឆ្នាំកន្លងមកនេះ។
លោក កាំង ឡេង បានបញ្ជាក់ថា «នៅថ្ងៃមិញនេះ លោក លោកស្រី បានទៅទស្សនារោងចក្រកែ ច្នៃផលិតផលដ៏រ៉ូឌ្ឍដែក ស អាយ.អេស.អាយ (ISI GALVA) ដំបូងគេ និងតែមួយគត់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលមានតម្លៃវិនិយោគជាង ១០លានដុល្លារ និងមានសមត្ថភាពផលិតលើស ពី ២០០,០០០ តោន ក្នុងមួយឆ្នាំ។ ការវិនិយោគនេះ មិនមែនគ្រាន់តែសម្រាប់ ISI ប៉ុណ្ណោះទេ។ វា ជាការបង្ហាញពីទំនុកចិត្តរបស់យើងលើអនាគតប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើង ក៏បាននាំចេញដោយជោកជ័យទៅកាន់ សហរដ្ឋអាមេរិក នឹងប្រទេសមួយចំនួនេនៅអាស៊ីអាគ្នេយ៍ផងដែរ។ ខណៈដែលកម្ពុជាបន្តអភិវឌ្ឍ មានចំណុចមួយដែលច្បាស់ណាស់។ នៅពេលជីវភាពប្រជាពលរដ្ឋប្រសើរឡើងតម្រូវការនៃផលិតផលមានគុណភាពល្អក៏កើនឡើង ផងដែរ»។
បច្ចុប្បន្នក្រុមហ៊ុន ISI STEEL មានផលិតផលដែក និងសម្ភារសំណង់ សរុបជាង ៣០០មុខ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំណង់កម្ពុជា ចាប់ពីផ្ទះ រោងច្រក សាលារៀន មន្ទីរពេទ្យ រហូតដល់ ហេដ្ឋារចនាសម្ព័ន្ធជាតិ មានដូចជា កំពង់ផែ និង ព្រលានយន្តហោះអន្តជាតិ។ ផលិតផលរបស់ ISI STEEL បានចែកចាយទៅដល់អតិថិជននៅគ្រប់ទិសទី តាមរយៈដៃគូអាជីវកម្មរបស់ខ្លួននៅ ទូទាំង២៥ រាជធានីខេត្ត៕



















