កីឡាករយុវជនទាំង ១១នាក់ ដែលត្រៀមរះចែងចាំងនៅ World Cup 2026 ពីការបង្ហាញខ្លួនលើកដំបូង
10-02-2026 15:19
(បរទេស)៖ នៅសល់តែជាង ៤ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នានោះ នឹងចាប់ផ្តើមហើយ ដោយមាន ៤៨ប្រទេសចូលរួម។
ទន្ទឹមគ្នានោះដែរ ពីគេហទំព័រសហព័ន្ធ FIFA ក៏បានរំលេចនូវកីឡាករយុវជន ១១នាក់សំខាន់ៗដែលគួរតាមដាន នៅពេលពួកគេមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីធំជាលើកដំបូងនេះដែរ ដើម្បីជួយជ្រោមជ្រែងជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន ក្នុងចំណោម ១០៤ប្រកួតសរុប ប្រើពេលជាង ១ខែ។
កីឡាករយុវជនដែលកំពុងលេងល្អទាំង ១១រូបនោះមានដូចខាងក្រោមនេះ៖
១៖ ខ្សែប្រយុទ្ធ Luke Brooke-Smith វ័យ ១៧ឆ្នាំ របស់ណូវែលហ្សេឡង់
២៖ ខ្សែការពារកណ្តាល Pau Cubarsi វ័យ ១៨ឆ្នាំ របស់អេស្ប៉ាញ
៣៖ ខ្សែប្រយុទ្ធ Yan Diomande វ័យ ១៩ឆ្នាំ របស់កូដឌីវ័រ
៤៖ ខ្សែបម្រើ Estevao វ័យ ១៨ឆ្នាំ របស់ប្រេស៊ីល
៥៖ ខ្សែបម្រើ Lennart Karl វ័យ ១៧ឆ្នាំ របស់អាល្លឺម៉ង់
៦៖ ខ្សែបម្រើ Franco Mastantuono វ័យ ១៨ឆ្នាំ របស់អាហ្សង់ទីន
៧៖ ខ្សែបម្រើ Gilberto Mora វ័យ ១៨ឆ្នាំ របស់ជម្រើសជាតិមិចស៊ិក
៨៖ ខ្សែប្រយុទ្ធ Ibrahim Mbaye វ័យ ១៨ឆ្នាំ របស់សេណេហ្គាល់
៩៖ ខ្សែបម្រើ Kendry Paez វ័យ ១៩ឆ្នាំ របស់អេក្វាទ័រ
១០៖ ខ្សែបម្រើ Ryunosuke Sata វ័យ ១៩ឆ្នាំរបស់ជម្រើសជាតិជប៉ុន
១១៖ ខ្សែប្រយុទ្ធ Lamine Yamal វ័យ ១៩ឆ្នាំ របស់ជម្រើសជាតិអេស្ប៉ាញ៕








