សាកលវិទ្យាល័យន័រតុន ចាប់ផ្តើមទទួលចុះឈ្មោះចូលសិក្សាថ្នាក់អនុបណ្ឌិត ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

10-02-2026 16:30

(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន (Norton University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងគេនៅកម្ពុជា បានប្រកាសពីការចាប់ផ្តើមចុះឈ្មោះចូលសិក្សា​ថ្នាក់អនុបណ្ឌិតអន្តរជាតិនៅន័រតុន ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ ទៅតាមមុខវិជ្ជាផ្សេងៗ​ដែលបានកំណត់ដូចខាងក្រោម។

សិក្សាថ្នាក់អនុបណ្ឌិតអន្តរជាតិនៅន័រតុន លើមុខវិជ្ជាដូចជា៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម, អនុបណ្ឌិតអភិវឌ្ឍន៍ និងសិក្សាអន្តរជាតិ, អនុបណ្ឌិតធនាគារ និងហិរញ្ញវត្ថុ, អនុបណ្ឌិតវិទ្យាសាស្រ្តព័ត៌មានវិទ្យា, អនុបណ្ឌិតភាសាអង់គ្លេស និងការអប់រំ, អនុបណ្ឌិតគណនេយ្យ និងសវនកម្ម។

សម្រាប់ព័ត៌មានពីការចុះឈ្មោះចូលរៀន អាចទំនាក់ទំន​ងតាមលេខទូរស័ព្ទ និងតេឡេក្រាម៖ ០១០ ៩៨០ ៥២៧ ៕