យល់ដឹងកីឡា៖ បាល់ទាត់ ជាប្រភេទកីឡាដែលមានគាំទ្រច្រើនជាងគេលើលោក ដល់បច្ចុប្បន្ន
11-02-2026 08:55
(បរទេស)៖ តើប្រភេទកីឡាអ្វីដែលធំជាងគេលើលោកនាពេលបច្ចុប្បន្ន? ពោលគឺសំដៅទៅលើចំនួនអ្នកគាំទ្រ និងតាមដានច្រើនជាងគេ នៅជុំវិញពិភពលោកតែម្តង។
យោងតាមការចេញផ្សាយនៅលើគេហទំព័រ spond បានឱ្យដឹងថា បាល់ទាត់ នៅតែជាប្រភេទកីឡាដែលមានអ្នកគាំទ្រ និងតាមដានច្រើនជាងគេលើសពីកីឡាផ្សេងៗទាំងអស់ ជាពិសេស ព្រឹត្តិការណ៍ FIFA World Cup និង UEFA Champions League។
ប្រភេទកីឡាដែលលេងលើវាលស្មៅបៃតង (ស្មៅធម្មជាតិ និងសិប្បនិម្មិត) ទទួលបានអ្នកគាំទ្រមកពីជុំវិញពិភពលោក រួមបញ្ចូលទាំងការទស្សនានៅលើកញ្ចក់ទូរទស្សន៍ បណ្តាញសង្គមនានា និងទស្សនាផ្ទាល់ ដោយមានកីឡាករអាជីពជាង ២០០ប្រទេស ដែលជាសមាជិក FIFA ប្រកបអាជីព។
ខាងក្រោមនេះជាកីឡា ១០ប្រភេទ ដែលមានអ្នកគាំទ្រច្រើនជាងគេទូទាំងពិភពលោក
១៖ បាល់ទាត់ (Football) - ៣.៥ ពាន់លាននាក់
២៖ គ្រីឃីត (Cricket) - ២.៥ ពាន់លាននាក់
៣៖ បាល់បោះ (Basetball) - ២.៤ ពាន់លាននាក់
៤៖ តេន្នីស (Tennis) - ១.៥ ពាន់លាននាក់
៥៖ ហុកគី (Field Hockey) - ១.២ ពាន់លាននាក់
៦៖ បេស្បល (Baseball) - ៥០០ លាននាក់
៧៖ វាយកូនហ្គោល (Golf) - ៤៥០ លាននាក់
៨៖ ប្រណាំងរថយន្ត Formula 1 (F1) - ៤៣០ លាននាក់
៩៖ ប្រដាល់ក្បាច់គុនចម្រុះ MMA - ៤២៥ លាននាក់
១០៖ បាល់ទាត់អាមេរិក - ៤០០ លាននាក់៕



