៧ចំណុចសំខាន់ៗគួរដឹង ដ្បិតនៅដល់ ៤ខែទៀត ព្រឹត្តិការណ៍ World Cup 2026 ចាប់ផ្តើម!

11-02-2026 12:01

(បរទេស)៖ គិតត្រឹមថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅសល់រយៈពេលតែ ៤ខែគត់នឹងចាប់ផ្តើមហើយ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដែលរៀបចំឡើងដោយសហព័ន្ធ FIFA។

ខាងក្រោមនេះជា ៧ចំណុចសំខាន់ៗ មុនពេលព្រឹត្តិការណ៍លេងរៀងរាល់ ៤ឆ្នាំម្តងជំនាន់ទី២៣ មកដល់រួមមាន៖

១៖ World Cup រៀបចំឡើងនៅ ៣ប្រទេសរួមគ្នា
២៖ បង្កើនដល់ ៤៨ប្រទេស (ក្រុម) ជាលើកដំបូង
៣៖ កូរ៉ាកាវ (curacao) ជាប្រទេសមានប្រជាជនតែជាង ១៥ម៉ឺននាក់តិចជាងគេ
៤៖ អេស្ប៉ាញ ឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោក និងណូវែលហ្សេឡង់ ឈរលេខ៨៥ ទាបជាងគេ
៥៖ អ៉ីតាលី អតីតជើងឯក World Cup ៤សម័យ មិនទាន់ឆ្លងផុតវគ្គជម្រុះ
៦៖ សំបុត្រទស្សនា World Cup 2026 ថ្លៃជាងពេលណាៗទាំងអស់ មានចាប់ពី ៦០ដុល្លារឡើងទៅ
៧៖ កាប់វ៉េ កូរ៉ាកាវ ហ្ស៊កដានី និងអ៊ូសបេគីស្ថាន ទើបបានលេង World Cup ជុំចុងក្រោយលើកដំបូង៕