ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព, មន្ទីរព្យាបាលធ្មេញ IMI រៀបចំដំណើរកំសាន្តបុគ្គលិកគ្រប់ថ្នាក់ ទៅកាន់ខេត្តកំពត ក្រោមប្រធានបទ «Stronger Together – IMI Beyond Smile
12-02-2026 11:27
(កំពត)៖ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព, មន្ទីរព្យាបាលធ្មេញ IMI ទាំងពីរសាខា បានរៀបចំដំណើរកំសាន្តបុគ្គលិកគ្រប់ថ្នាក់ ទៅកាន់ខេត្តកំពត ក្រោមប្រធានបទ «Stronger Together – IMI Beyond Smile ដោយរួមបញ្ចូលសកម្មភាពជាច្រើនរួមមាន កីឡា លេងហ្គេម និងជាពិសេស Teamwork Building។
កញ្ញា គង់ គន្ធា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញអាយអិមអាយ សាខាដូនពេញ បានមានប្រសាសន៍ថា ដំណើរកំសាន្តនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល ការយល់ចិត្តគ្នា និងការធ្វើការងារជាក្រុមឱ្យកាន់តែរឹងមាំ។ ជាលទ្ធផល បុគ្គលិកមានភាពជិតស្និទ្ធ សាមគ្គីភាព និងបើកចិត្តទូលាយក្នុងការសហការគ្នា ដើម្បីអភិវឌ្ឍខ្លួនឯង អង្គភាព និងសង្គមជាតិទាំងមូល។
លោកស្រី ពេជ្រ លក្ខិណា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញអាយអិមអាយ សាខាទួលគោក ក៏បានបញ្ជាក់ផងដែរថា IMI តែងតែរៀបចំដំណើរកំសាន្តបែបនេះជារៀងរាល់ឆ្នាំ ដោយមានសកម្មភាព Teamwork Building ជាចម្បង ដែលហ្គេមនីមួយៗផ្ទុកអត្ថន័យនៃការធ្វើការជាក្រុម ការដោះស្រាយបញ្ហាជាក្រុម និងការសម្រេចគោលដៅរួម ស្របតាមទស្សនវិស័យរបស់ថ្នាក់ដឹកនាំក្រោមប្រធានបទ «Stronger Together – IMI Beyond Smile»។
សូមបញ្ជាក់ផងដែរថា មន្ទីរព្យាបាលធ្មេញអាយអិមអាយ មានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការ «បង្កើនគុណភាពជីវិត និងលើកកម្ពស់គុណភាពនៃការព្យាបាល និងការថែរក្សាសុខភាពមាត់ធ្មេញ ដល់មនុស្សគ្រប់ជាតិសាសន៍ ឱ្យមានស្នាមញញឹមដោយភាពជឿជាក់» ជាមួយក្រុមទន្តបណ្ឌិតមានបទពិសោធន៍ជាច្រើនឆ្នាំ និងគ្រឿងបរិក្ខាទំនើបៗ ដូចជា Intraoral Scanner, A.R.C Laser, 5D X-Ray, Face Scan, T-Scan, Air Flow Dental Spa និង Endodontic Motor ដែលជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់បទពិសោធន៍ល្អប្រសើរដល់អ្នកជំងឺ៕







