ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រកឃើញក្រុមឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រផ្លូវការ

12-02-2026 11:38

(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) បានរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ (១/៤) ជាផ្លូវការ សុទ្ធតែក្រុមសមាជិកលីគកំពូលកម្ពុជា រួមមាន ក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ណាហ្គាវើលដ៏ កងយោធពលខេមរភូមិន្ទ គិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ។

ចំពោះលទ្ធផលការប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយរបស់ក្រុមទាំង ៨ ខាងលើ ក្រោយឆ្លងកាត់ការប្រកួតផ្លាស់ប្ដូរទឹកដី ២ជើង សម្រាប់ភ្នំពេញក្រោន បានយកឈ្នះខេត្តត្បូងឃ្មុំ ១៣-០, ស្វាយរៀងឈ្នះក្រុមបាត់ដំបងយូណាយធីត ១៧-៣, បឹងកេត ឈ្នះក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ១០-០, វិសាខា ឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២២-០, ណាហ្គាវាយបកឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ៥-២, គិរីវង់សុខសែនជ័យ ឈ្នះអង្គរថាយហ្គឺរ ៤-៣ និង ISI ដង្កោសែនជ័យ ឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២។

សម្រាប់កម្មវិធីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ភ្នំពេញក្រោន ត្រូវជួប ISI ដង្កោសែនជ័យ, ព្រះខ័នរាជស្វាយរៀង ជួបអង្គរថាយហ្គឺរ, បឹងកេត ជួបកងយោធពលខេមរភូមិន្ទ និងវិសាខា ត្រូវជួបណាហ្គា។

ការប្រកួតនឹងធ្វើឡើង ២ជើង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០២៥/២៦៕