ក្រុមហ៊ុន Blackstone បន្ថែមការវិនិយោគធំទៅកាន់ AI Anthropic ខ្ទង់១ពាន់លានដុល្លារ

12-02-2026 12:38

(បរទេស)៖ ក្រុមហ៊ុនវិនិយោគយក្ស Blackstone កំពុងបង្កើនការវិនិយោគរបស់ខ្លួនទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា AI ឈ្មោះ Anthropic ដែលជាអ្នកបង្កើត chatbot «Claude»។ តាមប្រភពព័ត៌មានមួយបានប្រាប់ Reuters ថា Blackstone បានបន្ថែមទុនវិនិយោគថ្មី ២០០លានដុល្លារ ធ្វើឲ្យការវិនិយោគសរុបរបស់ពួកគេក្នុង Anthropic ឡើងដល់ប្រហែល ១ពាន់លានដុល្លារ។

ការវិនិយោគជុំថ្មីនេះ ធ្វើឲ្យតម្លៃសរុបរបស់ Anthropic ត្រូវបានវាយតម្លៃប្រហែល ៣៥០ពាន់លានដុល្លារ ដែលបង្ហាញថា អ្នកវិនិយោគជុំវិញពិភពលោកកំពុងមានទំនុកចិត្តខ្លាំងលើអនាគតនៃបច្ចេកវិទ្យា AI បែបបង្កើតមាតិកា (Generative AI)។ Anthropic ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនធំៗដូចជា Amazon និង Alphabet (Google) ផងដែរ។ ទោះយ៉ាងណា Blackstone និង Anthropic មិនទាន់ឆ្លើយតបជាផ្លូវការចំពោះសំណួរពី Reuters នៅឡើយទេ។

Anthropic ទើបបញ្ចេញម៉ូដែល AI ថ្មីឈ្មោះ Opus 4.6។ ក្រុមហ៊ុននិយាយថា ម៉ូដែលនេះមានសមត្ថភាពល្អជាងមុន ដូចជា៖
* គិតវិភាគបានស៉ីជម្រៅជាងមុន
* ជំនាញសរសេរកូដ (coding) ប្រសើរឡើង
* បង្កើតអត្ថបទវែង និងស្មុគស្មាញបានល្អ
* អាចធ្វើការងារយូរជាងមុនដោយមានភាពស្ថេរភាព
* ពិសេសលើការងារ អភិវឌ្ឍកម្មវិធី និង វិភាគហិរញ្ញវត្ថុ

ទោះយ៉ាងណា វាក៏មានផលប៉ះពាល់ផងដែរ ពោលគឺបន្ទាប់ពីការបញ្ចេញ AI ថ្មីៗ មានការលក់ភាគហ៊ុនក្រុមហ៊ុន software ជាច្រើននៅអាមេរិក និងអឺរ៉ុបធ្លាក់ចុះ។ អ្នកវិនិយោគកំពុងព្រួយបារម្ភថា AI អាចជំនួសការងារច្រើនដែល software ប្រពៃណីធ្លាប់ធ្វើបាន ហើយអាចប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុន software ចាស់ៗ។ ឧស្សាហកម្ម software ត្រូវបានគេមើលថា ងាយរងការប្រែប្រួលពី AI ព្រោះ chatbot និងម៉ូដែលដូចជា Claude អាចធ្វើការងារធម្មតាជាច្រើនដោយស្វ័យប្រវត្តិ៕