ក្រុមហ៊ុន អឺបេនលែន សម្ពោធបុកគ្រឹះជាផ្លូវការនៃវីឡាឧត្តម Grand  ដ៏ធំស្កឹមស្កៃជាងគេបង្អស់ក្បែរមាត់ទឹក នៃបុរីចន្ទគីរី ២ (Video inside)

12-02-2026 15:09

(ភ្នំពេញ)៖ ដំណាលគ្នានឹងការបើកដំណើរការ ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត ជាផ្លូវការ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន អឺបេនលែន ដែលជា​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយរបស់កម្ពុជា ​ បាន​សម្ពោធបុកគ្រឹះជាផ្លូវការនៃវីឡាឧត្តម Grand ដ៏ធំស្កឹមស្កៃជាងគេបង្អស់ក្បែរមាត់ទឹក នៃបុរីចន្ទគីរី ២។
​ ​
​​វីឡាឧត្តម 𝐆𝐫𝐚𝐧𝐝 នេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយស្ថាបត្យករឆ្នើម លោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន ដោយលោកបានរួមបញ្ចូលគ្នារវាងរចនាបថសហសម័យ 𝐀𝐫𝐭 𝐃𝐞𝐜𝐨 ដ៏ពេញនិយមក្នុងទសវត្សរ៍ឆ្នាំ១៩២០ និងស្នាដៃឆ្នើមនៃស្ថាបត្រកម្មខ្មែរ បុរាណ ដែលជាអត្តសញ្ញាណជាតិ ធ្វើឱ្យវីឡាមួយនេះ កាន់​តែមានលក្ខណៈវិសេសវិសាលសម្រាប់ការរស់នៅ និងសម្រស់​លេចធ្លោបែបល្អគន់មិនងាយជិនណាយ។

វីឡាឧត្តម Grand មិនត្រឹមតែជាគេហដ្ឋានដ៏ធំស្កឹមស្កៃ ប៉ុន្តែក៏ជាកេរ្ត៍តំណែលគង់វង្សយូរអង្វែងសម្រាប់គ្រួសារគ្រប់ជំនាន់ផងដែរ។ ដោយការរចនាវីឡានេះ បានផ្តោតជាសំខាន់ ទៅលើផ្តល់ពន្លឺធម្មជាតិ និងខ្យល់បរិសុទ្ធ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយប្រកបដោយភាពស្ងប់ស្ងាត់។ ផ្នែកខាងមុខនិងខាងក្រៅមានការរចនាយ៉ាងផ្ចិតផ្ចង់ ដែលឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តម ផ្តល់ឯកជនភាព​ ប្រណិតភាព និងភាពជិតស្និទ្ធដល់ការរស់នៅ​។ ចាប់តាំងពីច្រកចូលទៅដល់ផ្នែកខាងក្នុងនៃផ្ទះ វីឡាឧត្តម Grand មានលក្ខណៈស្រស់ស្អាតជាមួយបន្ទប់ជួបជុំគ្រួសារធំទូលាយមានកម្ពស់២ ជាន់ ខ្ពស់ស្រឡះ អាចឱ្យលោកអ្នកមើលឃើញទេសភាពសួនខាងមុខផ្ទះ និងស្រូបខ្យល់ពីមាត់ទឹកយ៉ាងស្រស់សា្រយ។


អ្វីដែលពិសេសជាងនេះ គឺការរស់នៅក្នុងបុរីចន្ទគីរី ២ ផ្តល់ភាពងាយស្រួល​បំផុត ដោយមានទីតាំងនៅជិតផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត ដែលជាផ្សារសហគមន៍ថ្មីសន្លាង បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ផ្ទះបុរីចន្ទគីរី និងអ្នករស់នៅជុំវិញសហគមន៍ព្រែកត្នោត។ ផ្សារនេះចម្ងាយត្រឹមតែ ១០ នាទីពីផ្សារទំនើប Aeon Mall Mean Chey ហើយតភ្ជាប់ទៅកាន់ពិភពលោកដោយធ្វើដំណើរត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ និងទីតាំងសំខាន់ៗជាច្រើនផ្សេងទៀត។

និយាយដោយសាមញ្ញ បុរីចន្ទគីរី មានទីតាំងសក្តានុពលបំផុត ដោយស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស រួមមានគម្រោងជាតិធំៗដូចស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង សាលារៀនអន្តរជាតិ មន្ទីពេទ្យ និងផ្សារទំនើបធំៗ អមជាមួយនឹងដងស្ទឹងព្រែកត្នោត ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងធ្វើដំណើរជិតឆ្ងាយ នាប៉ែកខាងត្បូងរាជធានីភ្នំពេញ។

សម្រាប់លោកអ្នកដែលមានសមាជិកគ្រួសារច្រើន ចង់បានផ្ទះវីឡាដែលមានគុណភាពខ្ពស់ មានការរចនាបទផ្តោតលើតម្រូវការរស់នៅរបស់ម្ចាស់ផ្ទះ បរិយាសការរស់នៅដូចរីសត លោកអ្នកអញ្ជើញទៅមើលគម្រោង ផ្ទះវីឡាឧត្តម Grand របស់បុរីចន្ទគីរី២ បាន។ ​
ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ISI Group មានបទពិសោធន៍ជិត៣០ឆ្នាំ នៅក្នុងវិស័យសម្ភារសំណង់ និងការសាងសង់ គឺជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យក្នុងស្រុកឈានមុខគេមួយ បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបម្រើដល់មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្តប្រកបដោយផាសុកភាព។ គ្រប់គម្រោងទាំងអស់ត្រូវបានរចនាផ្អែកទៅលើគុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់ ដោយក្រុមហ៊ុន អឺបេនលែន ជឿជាក់ថាការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅឱ្យកាន់តែប្រសើរ និងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​៕