ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលស្រាបៀរ KINGSTAR របស់ក្រុមហ៊ុន ជីន ស៉ីង យូ ស៊ាន (ខេមបូឌា) ឯ.ក

12-02-2026 16:05

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលស្រាបៀរ KINGSTAR របស់ក្រុមហ៊ុន ជីន ស៉ីង យូ ស៊ាន (ខេមបូឌា) ឯ.ក នៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈការចុះបញ្ជីម៉ាកដែលមានលេខចុះបញ្ជី KH/៩៩០២០/២៥ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនរបស់លោក/លោកស្រីបាន ទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាកនេះ ក្នុងការផលិត នាំចូល ចែកចាយ ដាក់តាំង ឬផ្សព្វផ្សាយ ចំពោះទំនិញដែលជាកម្មវត្ថុនៃការចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាស្វ័យប្រវត្តិ ដូចមានចែងក្នុងមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ដែលបានយោងខាងលើនេះ។

លិខិតបញ្ជាក់នេះមានសុពលភាព ០២ (ពីរ)ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវអស់សុពលភាពជាស្វ័យ ប្រវត្តិវិញមុនកាលបរិច្ឆេទផុតកំណត់ខាងលើ ក្នុងករណីដែលការចុះបញ្ជីម៉ាកត្រូវបានបាត់បង់សុពលភាពដោយប្រការណាមួយនោះ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖