មោទនភាពផលិតផលខ្មែរ! វី-កូឡា របស់ក្រុមហ៊ុន វឌ្ឍនៈ កំពុងតែផ្ទុះការគាំទ្រខ្លាំងពីអតិថិជន

12-02-2026 16:45

(ភ្នំពេញ)៖ សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង ជួយឲ្យចរន្តសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ វី-កូឡា ផលិតផលដែលមានគុណភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ កាន់តែទទួលបានការគាំទ្រខ្លាំង និងផ្ទុះការកុម្ម៉ង់ច្រើនពីម្ចាស់ហាងលក់ភេសជ្ជៈតូចធំ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់អាជីវកម្ម ម្ចាស់រោងចក្រសហគ្រាស ដែលទិញយកជូនដល់ដៃគូអាជីវកម្ម ជូនដល់បុគ្គលិក និងទិញយកទៅសែនចិនផងដែរ ដើម្បីចែករំលែកក្តីស្រលាញ់ នាំលាភ នាំជ័យ នាំសំណាងឆ្នាំថ្មីសម្រាប់ឱកាសបុណ្យចូលឆ្នាំចិននេះ។

ភេសជ្ជៈ វី-កូឡា មានរូបរាងប្រណិត ការរចនារំលេចពីទង់ជាតិខ្មែរ ប្រកបដោយមោទនភាពជាតិ ដែលមានពណ៌ក្រហមខៀវ ចែងចាំង ដែលជាពណ៌មានហុងស៊ុយខ្លាំងសម្រាប់ឆ្នាំថ្មី។ វី-កូឡា មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជួយឲ្យគ្រប់មុខម្ហូបកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ ធ្វើឲ្យការជួបជុំក្រុមគ្រួសារ មិត្តភក្តិ បងប្អូនកាន់តែសប្បាយរីករាយ។

បន្តគាំទ្រផលិតផលខ្មែរ គាំទ្រ វី-កូឡា ហើយចែករំលែកក្តីស្រលាញ់លាភសំណាងឆ្នាំថ្មីទាំងអស់គ្នា៕