អបអរសាទរ! ទឹកប្រាក់រង្វាន់ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា លើកដំបូង បានទៅដល់ដៃអ្នករស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

13-02-2026 15:32

(ភ្នំពេញ)៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាលើកដំបូងរបស់ភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា ដែលជាផលិតខ្មែរ ម៉ាកខ្មែរ និងផលិតដោយកូនខ្មែរ បានប្រគល់ទឹកប្រាក់រង្វាន់មហាសាលរហូតដល់ ១២៨លានរៀល ជូនដល់អតិថិជនដែលមានសំណាងម្នាក់ ដែលរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយនឹងការចូលរួមអបអរសាទរពីអ្នកតំណាងក្រុមហ៊ុន ព្រមទាំងអ្នកជិតខាងជាច្រើននាក់។

អតិថិជនដែលមានសំណាងទទួលបានប្រាក់រង្វាន់ធំមហាសាលលើកដំបូងពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា រូបនេះ មានឈ្មោះ កើត ណាគ្រី ភេទស្រី អាយុ ៤៤ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលសម្រាកពីការងារម៉ោងបាយថ្ងៃត្រង់ បានទិញភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា មួយកំប៉ុងទទួលទាន លុះពេលគាស់ ស្រាប់តែឃើញត្រូវរង្វាន់ ១២៨លានរៀលតែម្ដង។ គ្រាន់តែបានឃើញភ្លាមក៏ប្រាប់អ្នកនៅក្បែរខ្លួនឱ្យជួយមើលដែលធ្វើឱ្យអ្នកធ្វើការនៅក្នុងរោងចក្រជាមួយគ្នានាំគ្នាផ្អើល ស្រែកហ៊ោ សាទរ ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន អៃរ៉ា តែម្ដង។

អ្នកនាង កើត ណាគ្រី បានបញ្ជាក់ថា ក្រោយពេលទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងបែងចែកមួយចំនួនជួយសម្រាលជីវភាពរបស់ប្អូនប្រុស ដែលបម្រើការងារជាយោធា ហើយទុកមួយចំណែកទៀតសម្រាប់បង្កើតអាជីវកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ អ្នកនាងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា ផលិតផលខ្មែរ ដែលបានបង្កើតរង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន និងអាចជួយកែប្រែជីវភាពបានកាន់តែប្រសើរ។

សូមជម្រាប់ដែរថា អៃរ៉ា ជាភេសជ្ជៈប៉ូវកម្លាំងតែមួយគត់ដែលមានរសជាតិឆ្ងាញ់ ផ្តល់ថាមពលខ្លាំងដូចដំរី និងយូអង្វែងដូចព្រះអាទិត្យ និងជួយថែរក្សាមរតកខ្មែរ។ អៃរ៉ា កាន់តែពិសា កាន់តែមាឱកាសឈ្នេះរង្វាន់ជាច្រើនដូចជា ទឹកប្រាក់១លានរៀល ៥លានរៀល ១០លានរៀល និងរង្វានធំរហូតដល់ ១២៨លានរៀល។ អៃរ៉ា ផ្តល់រង្វាន់ពិតហួសពីការរំពឹងទុក អៃរ៉ា ថាមពលខ្លាំងដូចដំរី៕