ព្រឹត្តិការណ៍គុនខ្មែរលំដាប់ថ្នាក់ពិភពលោក ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិ
13-02-2026 15:45
(ព្រះសីហនុ)៖ បងប្អូនអ្នកក្រុងព្រះសីហនុ (កំពង់សោម) ដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើស ជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេស មកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ដែលព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day concert ដែលចូលរួមចែកភាពសប្បាយរីករាយ និងក្តីស្រឡាញ់ពីតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម Galaxy Navatra។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានអ្នកចូលរួមប្រកួតពីគ្រប់ប្រទេសទាំងអស់ ដែលមិនត្រឹមតែផ្តល់ឱកាស ដល់កីឡាករ-កីឡាការិនី បញ្ចេញសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្សព្វផ្សាយបង្ហាញគុនខ្មែរ ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាតែងតែនៅក្បែរចាំជួយគាំទ្រលើកស្ទួយ និងគាំទ្រគុនខ្មែរទៅឆាកអន្តរជាតិយ៉ាងពេញទំហឹង។
ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានចូលរួមឧបត្ថម្ភផ្តាច់មុខនៅក្នុងព្រឹត្តិកាណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ដែលមានការសហការរៀបចំពីសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីជំរុញឱ្យវិស័យគុនខ្មែរនៅកម្ពុជា ឱ្យកាន់តែរីកចម្រើននៅក្នុងស្រុក និងកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។
កម្លាំងខ្មែរ រួមគ្នាលើកតម្កើងគុនខ្មែរ នាំជោគជ័យពីឆាកអន្តរជាតិ.!៕





