យល់ដឹងកីឡា៖ ប្រេស៊ីល យកឈ្នះស៊ុយអែត ៥-២ គឺជាប្រវត្តិសាស្រ្តវគ្គផ្តាច់ព្រ័ត្រ World Cup ដែលស៊ុតបញ្ចូលទីគ្នាច្រើនគ្រាប់បំផុត
16-02-2026 09:58
(បរទេស)៖ សាំបាប្រេស៊ីល បានយកឈ្នះម្ចាស់ផ្ទះស៊ុយអែត ៥ទល់នឹង២ ដើម្បីលើកពានបាល់ទាត់ពិភពលោក World Cup ឆ្នាំ១៩៥៨ ជាលើកដំបូងរបស់ពួកគេ និងជាវគ្គផ្តាច់ព្រ័ត្រដែលមានការទាត់បញ្ចូលទីច្រើនគ្រាប់ជាងគេទៀតផង។
តាមរយៈលទ្ធផលដែលលេងក្នុងម៉ោងធម្មតា ៩០នាទីនេះ ពុំទាន់មានក្រុមណាអាចបំបែកបាននៅឡើយ ក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះ ក្រោយសហព័ន្ធ FIFA រៀបចំបាន ២២លើករួចមក។
វគ្គផ្តាច់ព្រ័ត្រដែលមាន ៧គ្រាប់នេះដែរ វីសនឹងត្រូវបានរវាងក្រុមមាន់គកបារាំង និងក្រូអាតតាមស្មើ ឬបំបែកបានកាល World Cup 2018 នៅប្រទេសរុស្ស៊ី ក្នុងម៉ោងធម្មតា ៩០នាទីដូចគ្នា ជាពេលដែលក្រូអាត និងស៊ុយអែត បានឈានមកដល់ផ្តាច់ព្រ័ត្រពាន ៤ឆ្នាំម្តងជាលើកដំបូងនេះដូចគ្នា។
World Cup ចុងក្រោយឆ្នាំ២០២២ នៅប្រទេសកាតា រវាងពពកសអាហ្សង់ទីន និងមាន់គកបារាំង បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ក្នុងម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង មុនពេលអាហ្សង់ទីនយកឈ្នះបារាំង ៤-២ ដោយបាល់ ១១ម៉ែត្រសេចក្តី ដើម្បីលើកពានពិភពលោកជាលើកទី៣ របស់ពួកគេ៕



