យល់ដឹងកីឡា៖ តើកត្តាអ្វីខ្លះដែលញ៉ាំងឱ្យ FIFA ជ្រើសរើសចន្លោះខែមិថុនា និងកក្កដា ដើម្បីរៀបចំ World Cup?
20-02-2026 07:53
(បរទេស)៖ ប្រិយមិត្តប្រហែលជាបានជ្រាបមកហើយ អំពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ច្រើនរៀបចំឡើងនៅចន្លោះខែមិថុនា និងខែកក្កដា មិនថា FIFA ធ្វើឡើងនៅតំបន់ណានោះទេ។
ចំណុចសំខានៗទាំង៣ ខាងក្រោមនេះ អាចជាដើមចមដែលសហព័ន្ធ FIFA កំណត់ទុក ដើម្បីរៀបចំកម្មវិធីរៀងរាល់ ៤ឆ្នាំម្តងនេះ តាមរយៈការដកស្រង់ចេញផ្សាយពីគេហទំព័រ Guora។
១៖ បណ្តាលីគនៅអឺរ៉ុបទាំងឡាយ បិទរដូវកាលនៅចុងខែឧសភា ជាទីដែលកីឡាករភាគច្រើនលេង។
២៖ វាជាចំណុចចាប់ផ្តើមរដូវក្តៅ (summer) ហើយសាលារៀនភាគច្រើនវ៉ាកង ដែលធ្វើឱ្យមនុស្សមានពេលទំនេរ និងដើរកម្សាន្ត។
៣៖ ជាទូទៅ World Cup ចំណាយពេលប្រកួត ១ខែ។ ប្រសិនបើលេងនៅខែកក្កដា វានឹងបញ្ចប់នៅខែសីហា ដែលអាចរំខាន ឬប៉ះពាល់ដល់ការប្រកួតកម្តៅសាច់ដុំរបស់ក្លិបដទៃ ត្រៀមបើករដូវកាលថ្មីរបស់ពួកគេ។
ទោះជាយ៉ាងណា ការរៀបចំ World Cup បានចំនួន ២២លើក ក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះ ក៏មាន ១លើកបានរៀបចំនៅចន្លោះខែវិច្ឆិកា និងខែធ្នូដែរ ពោលគឺ World Cup 2022 នៅកាតា ក៏ព្រោះតែប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះ មានអាកាសធាតុក្តៅខ្លាំងនៅអំឡុងខែមិថុនា-កក្កដា៕



