ក្រុមហ៊ុន Yamaha Motor បង្កើតម៉ូឌែល «Fazzio» ថ្មី ដែលជាម៉ូតូស្កូតឺ មានរចនាបថសាមញ្ញ ទំនើប និងមានសក្តានុពល

20-02-2026 13:55

(ភ្នំពេញ)៖ ក្រុមហ៊ុន Yamaha Motor Co., Ltd. បានបង្កើតម៉ូឌែល «Fazzio» ថ្មី ដែលជាម៉ូតូស្កូតឺដែលមានរចនាបថសាមញ្ញ ទំនើប និងមានសក្តានុពល ក្នុងការប្ដូរតាមបំណងយ៉ាងបានល្អ លើការតុបតែងគ្រឿងលេង។

ម៉ូដែលនេះ ត្រូវបានបង្កើតឡើងក្រោមគោលគំនិតនៃ «បែបសាមញ្ញ & សំលៀកបំពាក់តាមរបៀបរស់នៅបែបធម្មតារបស់អ្នក» និងរួមបញ្ចូលគ្នានូវលក្ខណៈពិសេសដែលរួមមាន (1) រចនាបថសាមញ្ញ (2) សក្តានុពលក្នុងការតុបតែងគ្រឿងលេង​ តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន​ (3) ភាពងាយស្រួលដ៏ល្អឥតខ្ចោះ (4) ផាសុកភាពល្អ និង (5) ការចំណាយទាប។

អតិថិជនគោលដៅ៖

* អតិថិជនក្នុងវ័យ២០ឆ្នាំ
* ការប្រើម៉ូតូ​របស់ពួកគេ ដើម្បីធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ឬសាលារៀន
* ចង់បានម៉ូដែលថ្មីទាន់សម័យខុសពីម៉ូតូស្កូតឺទាន់សម័យដែលមានស្រាប់
* ចង់ទទួលបានការវាយតម្លៃភាពទាន់សម័យ ដែលម៉ូតូស្កូតឺត្រូវនឹងរបៀបរស់នៅ រឺក៏ស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ (ទាំងចំណាប់អារម្មណ៍ ទាំងសម្លៀកបំពាក់ស៊ីជាមួយម៉ូតូរបស់គាត់។ល។)
* ចង់បានម៉ូតូ​មិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាត និងទំនើប ជាមួយនឹងមុខងារពេញលេញរបស់ម៉ូតូអត្ថប្រយោជន៍អ្នកប្រើប្រាស់

ការរចនាបែបសាមញ្ញ និងអាចតុបតែងលេងតាមបំណងដោយខ្លួនឯងបាន៖

* ការរចនាតែមួយគត់ និងសាមញ្ញ
* មានកន្លែងទុកសម្រាប់លេងគ្រឿងតុបតែង និង គ្រឿងបន្លាស់សុទ្ធរួចជាស្រេច​ដើម្បីងាយស្រួលក្នុងការប្រើប្រាស់
* ពណ៌ចម្រុះដែលដែលទាក់ទាញគ្នា យ៉ាងល្អិតល្អន់ពីលក្ខណៈបុគ្គល បែប «ភាពសាមញ្ញ»
* ឡូហ្គោម៉ូដែលរចនាបែបទាន់សម័យ ហើយងាយកត់សំគាល់ ធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃទាន់សម័យ និងផាសុកភាព
* ម៉ាស៊ីន «BLUE CORE Hybrid» សម្រាប់ទាំងការជិះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពស្និទ្ធស្នាលនឹងបរិស្ថាន Hybrid Power Assist សម្រាប់ធ្វើអោយ​ការ​ជិះ​រលូន​ក្នុង​ស្ថានភាព​ ដូចជាការផ្ទុក​ច្រើន​ ​ការ​ឡើង​ចំណោត ឬ​ជិះ​ឌុបគ្នា Smart Motor Generator System សម្រាប់ជួយម៉ាស៊ីនស្ងាត់ ទាំងពេលចាប់ផ្តើម និងចាប់ផ្តើមឡើងវិញ ប្រព័ន្ធបញ្ឈប់ និងចាប់ផ្តើម (ប្រព័ន្ធឈប់រលត់) សម្រាប់ការជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ
* កែបមានភាពទន់ល្អ បាតដាក់ជើងធំទូលាយ។ល។ ជិះដោយមានសេរីភាពច្រើន
* ទម្ងន់តួរម៉ូតូស្រាល 96 គីឡូក្រាម សម្រាប់ភាពងាយស្រួលដល់ម៉ាស៊ីនដំណើរការ
* អង្គត្រួតពិនិត្យទំនាក់ទំនង (CCU) ដែលអាចឱ្យការភ្ជាប់ទូរស័ព្ទស្មាតហ្វូន ដើម្បីពង្រីកបែបបទការរស់នៅ រវាងអ្នកប្រើប្រាស់ ជាមួយម៉ូតូមុខងារងាយស្រួលប្រើ សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
* ទំហំផ្ទុកច្រើនជាមួយនឹងកន្លែងផ្ទុកក្រោមកែប 17.8 L និងហោប៉ៅផ្ទុកខាងមុខ
* ធុងសាំងធំ 5.1 L (បើធៀបនឹងម៉ូដែលយ៉ាម៉ាហា) សម្រាប់ការឈប់តិចជាងមុនដើម្បីចាក់ប្រេង
* រន្ធសាកទូរស័ព្ទងាយស្រួល ទំពក់ដាក់ឥវ៉ាន់បែប carabiner ខាងមុខ និងខាងក្រោយ

Blue Core Hybrid​ ម៉ាស៊ីន Blue Core 125cc ជំនាន់ថ្មីចុងក្រោយផ្តល់នូវបទពិសោធន៍​ដែលមានថាមពលខ្លាំងជាងមុន មិនប៉ះពាល់ដល់បរិស្ថាន និងមានទំនុកចិត្ត ក្នុងការប្រើប្រាស់។

ជាមួយលក្ខណៈពិសេស Electric Power Assist Start ដែលផ្តល់នូវការបង្កើនល្បឿនដំបូងដោយរលូន និងខ្លាំងជាងមុន ​Yamaha Motorcycle Connect​​ Y-CONNECT ភ្ជាប់ម៉ូតូ​រជាមួយទូរស័ព្ទរបស់អ្នក​ការជូនដំណឹងអំពីការហៅទូរស័ព្ទ អ៊ីមែល និងសារ ការណែនាំអំពីការថែទាំ និងការប្តូរប្រេងមុខងារតាមដានការធ្វើដំណើរផ្សេងៗជាច្រើនទៀត

Fresh, Simple & Modern Design បង្ហាញ​ខ្លួន​អ្នក​ជាមួយ​នឹង​ការ​រចនា​ដ៏​ប្លែក​ពី​គេ​របស់ FAZZIO ដែល​ធ្វើ​ឱ្យ​ស្ទីល​របស់​អ្នក​កាន់​តែ​មាន​ភាពទាក់ទាញ​​ និង​ស៊ីវិល័យគ្រប់ពេលធ្វើដំណើរ

Smart Key System ផ្ដល់នៅមុខងារសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់​ តេឡេប​ញ្ចា​និងមានប៊ូតុងសម្រាប់បើកកែបកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ

Full Digital Speedometer ការរចនាកុងទ័រដ៏ទំនើប ផ្តល់នៅព័ត៌មានមុខងារជាច្រើនដូចជាកុងទ័រ គីឡូម៉ែត កុងទ័រម៉ោង និង កុងទ័រសាំង​ នឹងមានមុខថ្មីជាច្រើនទៀត

USB Power Socket កាន់តែមានភាពងាយស្រួលសម្រាប់​ ការសាកថ្ម​ឧបករណ៍ផ្សេងៗរបស់អ្នក​គ្រប់ពេលធ្វើដំណើរ

Spacious Luggage 17.8L ប្រអប់កែបមានទំហំ 17.8Lធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗ និងសំលៀកបំពាក់របស់អ្នកបានកាន់តែងាយស្រួលពេលធ្វើដំណើរ

Unique LED Headlight & Hazard Lamp ចង្កៀងមុខប្រភេទ​ LED នឹង​ភ្ជាប់មកជាមួយភ្លើងសុំផ្លូវ​ Hazard Lamp សម្រាប់ការសុំបើកផ្លូវក្នុងករណីបន្ទាន់ណាមួយពេលមានអាសន្នហើយងាយស្រួលដល់ការធ្វើដំណើរកំសាន្ដជាក្រុម (អនុលោមតាមច្បាប់លេខ 22 ឆ្នាំ 2009 ទាក់ទងនឹងបទប្បញ្ញត្តិចរាចរណ៍ មាត្រា 121 កថាខណ្ឌ 1)

Spacious Lidded & Open Pocket ហោប៉ៅ​​ចំហនឹងបិត ធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗបានកាន់តែងាយស្រួល

Double Hook Carabiner ទំពក់​មានទៅដល់ពីរប្រភេទងាយស្រួល ក្នុង​ការព្យួរនៅសម្ភារៈផ្សេងៗ

Big Tire & Tubeless សំបកប្រភេទគ្មានពោះវៀនទំហំធំជាង មុនជំនួយដល់ការបើកបរល្បឿនលឿនប្រកបដោយផាសុខភាព លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,xxxជាងដុល្លារប៉ុណ្ណោះ។

កាន់តែពិសេស​លោកអ្នកនឹងទទួលបានធានាច្បាស់លាស់ពីក្រមហ៊ុន​ មិនថាបងប្អូនទិញម៉ូតូពីដេប៉ូណាទេ​ អោយតែជាដេប៉ូសហការជាមួយក្រុមហ៊ុន​​ YAMAHA លោកអ្នកនឹងទទួលបាន សេវាកម្មដូរប្រេងម៉ាស៊ីន​​ចំនួន១ ដោយ​ឥតគិតថ្លៃ​ ​សម្រាប់កា​រប្រើប្រាស់បាន 500គីឡូម៉ែតដំបូង។

ហើយអ្វីដែលពុំធ្លាប់មានពីក្រុមហ៊ុន​ YAMAHA លោកអ្នកនឹង​ទទួលបាននៅ​​ Membership cards​ Yamaha ដែលមានភាពងាយស្រួលទទួលបានការបញ្ចុះតម្លៃ​ ដូចជាការប្ដូរប្រេងម៉ាស៊ីន​ នឹងប្ដូរគ្រឿងបន្លាស់ផ្សេង​​ ជាមួយការ​ Check ទូទៅដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ Page Yamaha Cambodia https://www.facebook.com/YamahaKongNuonGroup/ Telegram Yamaha Cambodia https://t.me/YAMAHAcambodia៕